អគ្គស្នងការដ្ឋាននគរបាលជាតិបានចុះត្រួតពិនិត្យនិងដកហូតសម្ភារចម្ពាមបាញ់ដោយគ្រាប់ដែកក្នុងមូលដ្ឋានរាជធានីភ្នំពេញ និងអំពាវនាវកុំឲ្យទិញលក់ដូរ ហើយជួញដូរអាវុធមួយនេះ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យនិងចាប់យកសម្ភារចម្ពាមបាញ់ដោយគ្រាប់ដែកមួយចំនួនពីប្រជាពលរដ្ឋដែលជាអ្នកលក់ និងអ្នកប្រើប្រាស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចបានចាប់យកសម្ភារចម្ពាមកែច្នៃច្រើនប្រភេទ គ្រាប់ដែកមួយចំនួន និងបានធ្វើការអប់រំធ្វើកិច្ចសន្យាដល់ប្រជាពលរដ្ឋដែលជាអ្នកលក់និងអ្នកប្រើប្រាស់ កុំបន្តការប្រើប្រាស់ ឬជួញដូរមុខរបរនេះ។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ និងជួញដូរឧបករណ៍សម្ភាកែច្នៃខុសច្បាប់ ដូចជា ចម្ពាមកែច្នៃទាំងដងខ្លី ឬវែង ឬឧបករណ៍មានទម្រង់ដូចជាអាវុធកែច្នៃ ដោយប្រើប្រាស់គ្រាប់ដែក ដែលអាចបង្កការគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ និងបង្កជាបទល្មើសផ្សេងៗ។
សូមបងប្អូនបញ្ឈប់ផលិត លក់ដូរ ដើម្បីរួមគ្នាលុបបំបាត់និទណ្ឌភាពនៃបទល្មើសដែលកើតមានក្នុងសង្គម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print