ចង្ក្រានហ្គាសធន់តូចចល័តចំនួន៥០០០ ចង្ក្រាន,កំប៉ុងហ្គាស១០០០០កំប៉ុង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជួនសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងសំរោង ខេត្ដឧត្ដមានជ័យ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ចង្ក្រានហ្គាសធន់តូចចល័តចំនួន៥០០០ ចង្ក្រាននិងកំប៉ុងហ្គាសចំនួន១០០០០កំប៉ុងត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញ បន្ដយកមក ប្រគល់ជួនសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបន្ដយកទៅចែកជួន វិរៈកងទ័ពជួរមុខទិសទី២និងទី៣ នៅស្រុកសំរោង ខេត្ដឧត្ដមានជ័យ ។
អំណោយសប្បុរសជននានា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ជាចង្ក្រានហ្គាសធន់តូច សម្រាប់ចល័តចំនួន៥០០០ ចង្ក្រាន,កំប៉ុងហ្គាសធន់តូច ចំនួន១០០០០កំប៉ុង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកមកប្រគល់ជូននៅមូលដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបន្ដយកទៅចែកជូនដល់វិរៈយុទ្ធជន(កងទ័ពប្រយុទ្ធជួរមុខ) ដែលកំពុងឈរជើងការពារព្រុំដែនយ៉ាងរឹងមាំនៅខ្សែបន្ទាត់ទិសទី២និងទី៣កម្ពុជា-ថៃ ស្រុកសំរោង ខេត្ដឧត្ដមានជ៏យ ដែលដឹកនាំដោយ លោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ដល់ជូនលោកឧត្ដមសេនីយឯក ចន្ទ័ លំផាត អនុប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ តំណាង លោក កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥. ។
លោក ឯឧត្ដមសេនីយឯក ចន្ទ័ លំផាត បានអរគុណជូនចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈ លោក អុីមរ៉ន ហាស្សាន់ ដឹកនាំអំណោយសប្បុរស ជន ជាចង្ក្រានហ្គាសធន់តូចចល័ត យកមកផ្ដល់ជូនវីរកងទ័ពជួរមុខ នៅខ្សែបន្ទាត់ព្រំដែនទិសទី២ និងទី៣ ស្រុកសំរោង ខេត្ដឧត្ដមានជ័យ នាពេលនេះគឺចំពេលដែលបងប្អូនវីរៈកងទ័ពជួរមុខយើងកំពុងមានការខ្វះខាត ចង្ក្រានហ្គាសតូចចល័តបែបនេះ សម្រាប់ចំអិនអាហារ ប្រចាំថ្ងៃដែលងាយស្រួល ចល័ត ងាយស្រួលយើងលក្ខខ្លួន នៅពេលចំណិនអាហារម្ដងៗផង និងងាយស្រួលចល័ត កុំឱ្យខ្មាំងសត្រូវមើលឃើញ ពីទីតាំងលក្ខខ្លួនរបស់យើងផង អំណោយទាំង នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុង មួយខ្មែរ ស្រលាញ់ខ្មែរពិតប្រាកដ ។
លោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធាន ភ្នំពេញ តំណាងឱ្យ លោក ឃួង ស្រេ អភិបាល រាជធានីភ្នំពេញ ក៏បានអរគុណចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកនូវធនធានតាមលទ្ធលភាពរៀងៗ ខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែល ពួកគាតមានការខ្វះខាត និងត្រូវការសម្រាប់ជីវភាពនៅតាមអង្គភាព រួមការងារអាវុធ ក្នុងបុព្វហេតុការពារទឹកដីនៃមាតុភូមិរបស់យើង ។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ ខ្ញុំសូមអរគុណនូវទឹកចិត្តរបស់ បងប្អូនប្រជាពលរដ្ឋយើង និងសប្បុរសជនក្នុងស្មារតីខ្មែរជួយខ្មែរ ។ ក្នុងនាមសមរភូមិក្រោយរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដជួយបងៗ កងទ័ពជួរមុខជារៀងរហូត លុះណាសត្រូវសៀមឈប់បន្ដមើលងាយនិងចង់ បានទឹកដីកម្ពុជាបន្ដទៀត ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ ពីសឹកស្ថិតក្នុងស្រុកចំនួន៤ និងឃុំចំនួន២៤ ឃុំ មានចំនួន១៤៥៧៣គ្រួសាស្មើនិង៣៦៧៤២នាក់ ក្នុងនោះ កុមារ៦៦៧នាក់ និងជនចាស់ជរាចំនួន ១៤៧៥នាក់ បានជម្លៀសមករកទីកន្លែងសុវត្ថិភាព ចំនួន៧ជំរុំ ។ រដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយសប្បុរសជន ជាគ្រឿងឧប ភោគបរិ ភោគ និងសម្ភារៈ ប្រើប្រាស់មកឧបត្ថម្ភ ដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាម របស់សត្រូវសៀម មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នាពេលនេះជាលើកទី៦ហើយនៅខេត្តឧត្តរមានជ័យ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print