អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលរួមសង្កេតការណ៍របស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ក្នុងកិច្ចប្រជុំ GBC ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យយូរអង្វែង

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ការឯកភាពរវាងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងអនុរដ្ឋមន្ត្រីការពារជាតិថៃ លើការរៀបចំកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូរទៅ (GBC) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤-៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃអាទិត្យ ទី ៣ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកស្រីឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ចំពោះកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការទូរទៅ(GBC) ភាគីថៃបានឯកភាពជាមួយដំណើររបស់កម្ពុជាឱ្យមានវត្តមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ចូលរួមជាអ្នកសង្កេតការណ៍ ដែលការរៀបចំនេះ គឺជាការបន្តកិច្ចប្រជុំពិសេសកាលពីថ្ងៃទី ២៨ ខែកក្តដា ឆ្នាំ២០២៥ ដែលបាននាំមកការឯកភាពលើបទឈប់បាញ់ ដែលមកទល់ពេលនេះបានធ្វើឱ្យស្ថានការណ៍នៅតាមព្រំដែន មានភាពល្អប្រសើរ និងស្ងប់ស្ងាត់ឡើងវិញ។

ជាមួយគ្នានោះផងដែរ លោកស្រីឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់ថា ការចូលពីប្រទេសជាដៃគូរួមមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន គឺឆ្លុះបញ្ជាំងឱ្យឃើញពីបំណងប្រាថ្នារួមធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយគោលដៅនាំមកនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រជាជននៃប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការពារជាតិបន្តថា ៖ នៅថ្ងៃទី៣ ខែសីហានេះ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ានអន្តរកាល បន្តចុះទៅសង្កេតការណ៍តាមបណ្ដាទីតាំងមួយចំនួនដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ ក្នុងនោះមានខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
អ្នកនាំពាក្យក្រសួងការពារជាតិថា ៖ ក្រោយការចូលជាធរមានបទឈប់បាញ់រវាងកម្ពជា-ថៃ ចាប់តាំងពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា មកដល់ថ្ងៃទី៣ ខែសីហានេះ កម្ពុជាបានរក្សាបានយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនេះ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមការងារប្រទេសម៉ាឡេស៊ី។ ខណៈនៅថ្ងៃទី៣ ខែសីហានេះ គឺជាលើកទី២ ដែលអនុព័ន្ធយោធាអាស៊ាននឹងអញ្ជើញទៅសង្កេតការណ៍ ពិនិត្យការអនុវត្តបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print