ប្រេស៊ីលបានការពារជើងឯក Copa America នារីរបស់ពួកគេដោយជោគជ័យជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីដ៏រំភើប 5-4 ឈ្នះលើក្រុមកូឡុំប៊ីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ក្នុងទីក្រុង Quito ដោយបានឈ្នះពានរង្វាន់ទ្វីបអាមេរិកខាងត្បូងជាលើកទី 9 របស់ពួកគេ។ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 4-4 បន្ទាប់ពីម៉ោងបន្ថែម។
ក្រុម Columbia រកបានគ្រាប់បាល់នាំមុខមុនដោយកីឡាការិនី Linda Caicedo ដែលបានស៊ុតបញ្ចូលទីនៅនាទីទី 25 ។ សម្រាប់ប្រេស៊ីល Angelina បានរកគ្រាប់បាល់តាមស្មើនៅមុនតង់ទីមួយ។ ចូលដល់តង់ទីពីរ គ្រាប់បាល់ចូលទីខ្លួនឯងរបស់ Tarciane បានធ្វើឲ្យកូឡុំប៊ី នាំមុខវិញនៅនាទីទី 69 ប៉ុន្តែ Amanda Gutierrez រកបានគ្រាប់បាល់តាមពីក្រោយនៅនាទីទី 80 ដើម្បីតាមស្មើវិញ។
Mayra Ramirez បានស្ដារការនាំមុខរបស់កូឡុំប៊ីពីរនាទីមុនចប់ការប្រកួតតែកីឡាការិនី Marta ធ្វើរឿងដ៏អស្ចារ្យឱ្យប្រេស៊ីលតាមស្មើយ៉ាងទាន់ពេលក្នុងម៉ោងឈប់សម្រាក ហើយបន្ទាប់មកក៏ស៊ុតបញ្ចូលទីម្តងទៀតក្នុងម៉ោងបន្ថែម។ កីឡាការិនីកូឡុំប៊ីLeicy Santos ធ្វើបានតាមស្មើក្នុងលទ្ធផល 4-4ជាមួយនឹងការទាត់បាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលដើម្បីបង្ខំឱ្យមានការស៊ុតបាល់ប៉េណាល់ទី ដែលអ្នកចាំទី Lorena របស់ប្រេស៊ីលជាអ្នកសង្គ្រោះក្រុមនាងឱ្យទទួលបានជ័យជម្នះ។
ក្នុងការប្រកួតចុងក្រោយ ប្រទេសប្រេស៊ីលគ្រប់គ្រងបាល់ភាគច្រើនជិត៦០ភាគរយ ខណៈកូឡុំប៊ីមានប្រហែល៤០ភាគរយ។ ប្រេស៊ីល ស៊ុតបាន៩គ្រាប់ ខណៈកូឡុំប៊ី ស៊ុតបាន៦គ្រាប់។