ទាហានថៃ បាញ់ជាមួយក្រុមជួញដូរគ្រឿងញៀន ស្លាប់៥នាក់ រឹបអូសថ្នាំញៀនជាង១,៣លានគ្រាប់

ចែករំលែក៖

កងទ័ពថៃបាននិយាយកាលពីថ្ងៃទី 3 ខែសីហាថា ខ្លួនបានរកឃើញ និងរុះរើទីតាំងជួញដូរគ្រឿងញៀនដ៏ធំមួយនៅក្នុងខេត្តឈៀងម៉ៃ ភាគឦសានប្រទេសថៃ។

កងទ័ពថៃបាននិយាយកាលពីម្សិលមិញថា កងកម្លាំងពិសេស Chaiyanupap ដែលឈរជើងក្នុងខេត្តឈៀងម៉ៃ បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីតាមដានក្រុមជនសង្ស័យដែលកាន់កាបូបស្ពាយធំជាច្រើនដែលសង្ស័យថាមានផ្ទុកសារធាតុញៀន។
នៅម៉ោងប្រហែល២និង៤០នាទីទៀបភ្លឺថ្ងៃទី៣ សីហា នៅពេលជនសង្ស័យកំពុងធ្វើដំណើរកាត់ស្រុក Fang (ខេត្តឈៀងម៉ៃ) ទាហានថៃបានចូលទៅជិតក្រុមដើម្បីត្រួតពិនិត្យ។ ទោះបីជាយ៉ាងណាក៏ដោយ ជនសង្ស័យបានបើកការបាញ់ប្រហារទៅលើទាហាន ដែលនាំឱ្យមានការបាញ់ប្រហារគ្នារវាងភាគីទាំងសងខាង ប្រមាណ១០នាទី។ តាមនោះ ជនសង្ស័យគ្រឿងញៀន៥នាក់បានស្លាប់នៅកន្លែងកើតហេតុ ហើយគ្មានទាហានថៃណាម្នាក់រងរបួសនោះទេ។
បន្ទាប់ពីបិទកន្លែងកើតហេតុ កងទ័ពថៃបានពង្រាយទាហាន និងយានជំនិះបន្ថែម រួមទាំងយន្តហោះគ្មានមនុស្សបើកពីរគ្រឿង និងឆ្កែ ដើម្បីស្វែងរក និងកំណត់ទីតាំងជនសង្ស័យលាក់ថ្នាំញៀន។
ការឆែកឆេរក្នុងតំបន់បានរកឃើញកាបូបស្ពាយចំនួន ៩ ។ កាបូបស្ពាយនីមួយៗមានថ្នាំញៀនប្រភេទគ្រីស្តាល់ប្រមាណ ១៥ម៉ឺនគ្រាប់។ ដូច្នោះថ្នាំញៀនប្រភេទគ្រីស្តាល់សរុបជាង ១,៣ លានគ្រាប់ត្រូវបានអាជ្ញាធរថៃរឹបអូស។ ក្រៅពីនេះ កាំភ្លើង២ដើម ទូរស័ព្ទ២គ្រឿង និងសាកសពជនសង្ស័យគ្រឿងញៀន៥នាក់ ត្រូវបានសមត្ថកិច្ចដកហូតបាន ប្រគល់ឱ្យនគរបាលមូលដ្ឋាន ដើម្បីចាត់ការតាមច្បាប់៕

...

រូប​ថត​: vov

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print