នគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ និងបង្ក្រាបករណីឃាតកម្ម ដែលប្រទះឃើញសពនៅស្រុកកោះធំ ខេត្តកណ្ដាល

ចែករំលែក៖

ខេត្តព្រះសីហនុ÷ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ មានករណីបាត់ខ្លួនជនរងគ្រោះឈ្មោះ ZHANG RUJU ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន និងឈ្មោះ DONG YUANYUAN ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារ ស៊ីនហ្វា ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លុះនៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះទាំង ២នាក់ខាងលើ ត្រូវបានគេប្រទះឃើញសាកសព ដែលត្រូវគេសម្លាប់រួចយកទៅទម្លាក់នៅក្នុងទន្លេបាសាក់ ស្ថិតក្នុងភូមិ-ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយពីមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ រួមមាន៖

*១៖ ឈ្មោះ REN JIASHENG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន
*២៖ ឈ្មោះ JIANG BAO ភេទប្រុស អាយ៤៨ឆ្នាំ ជនជាតិចិន
*៣៖ ឈ្មោះ YE YIYONG ភេទប្រុស ជនជាតិចិន។ ឃាត់ខ្លួនត្រង់ចំណុចច្រកចេញផ្លូវល្បឿនលឿន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៧៖២០នាទី បន្តឃាត់ខ្លួនបានជនសង្ស័យ៤នាក់ទៀត រួមមាន៖
*១៖ ឈ្មោះ HUANG YONG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
*២៖ ឈ្មោះ XIONG QANG HAI ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន
*៣៖ ឈ្មោះ CHAN XING ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន
*៤៖ ឈ្មោះ LAI GUO QIANG ភេទប្រុស អាយុ៤៨ ឆ្នាំ ជនជាតិចិនត្រង់ចំណុច បុរិពិភពថ្មីឈូកវ៉ា2 សង្កាត់កាកាប2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

...

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print