ខេត្តព្រះវិហារ៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ដែលមានដូចជា៖ ចាន ឆ្នាំង ស្លាបព្រា វែកបាយ វែកសម្ល ចំនួន៥០០០ឈុត ត្រូវបានគណៈ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកនៅតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដេីម ស្រុកគូលែន ខេត្តព្រះវិហារ ។
ពិធីប្រគល់និងទទួលអំណោយនេះ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ នៅវត្តពោធិ៍៥០០០ដេីម ស្រុក គូលែន ខេត្តព្រះវិហារ ។
លោក គីម រិទ្ធី ក៏បានអរគុណចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នីហ៊ុន ម៉ាណែត ដែលបានជួយឧបត្ថម្ភសម្ភារៈផ្ទះបាយចាំបាច់ ដូចជា,ចាន,វែក,ស្លាមព្រា, ឆ្នាំង ចំនួន៥០០០ឈុត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញមកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដោយក្នុងមួយឈុតមានឆ្នាំងបាយ១ ឆ្នាំសម្ល១, ចានសម្លធំ១ ,ចានបាយ៥, ស្លាបព្រា៥, វែកបាយ និងវែកសម្ល ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារក៏បានថ្លែងនូវការអរគុណចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់តាំង លោក ឯក ឃុនដឿន ដឹកនាំក្រុមការងារនាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នាពេលនេះ។
លោក ឯក ឃុនដឿន ក្នុងឱកាសនោះដែរ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង និងក៏បានអរគុណដល់បងប្អូនវីរកងទ័ពជួរមុខដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ក្នុងបុព្វហេតុការពារទឹកដីពីការឈ្លាមពានរបស់ទាហានសៀម និងសូមជូនពរឱ្យបងប្អូនយើងទាំងអស់មានសុខភាពល្អ ឈ្នះអស់មារសត្រូវ ។
សូមបញ្ជាក់ថា៖ ទន្ទឹមនឹងការនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដឹកជញ្ជួនស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ម៉ូតូ និងថវិការបស់សប្បុ រសជននានាផ្ដល់ជូនដលមណ្ឌលសុខភាពគូលែន, កងពលធំអន្តរាគមន៍លេខ៣ចំនួន៣ដងជាប់ៗ គ្នាផងដែរ៕
ដោយ ៖ សំរិត