យោធាកូរ៉េខាងត្បូងចាប់ផ្តើមរុះរើឧបករណ៍ផ្សាយសំឡេងទៅកាន់ប្រទេសកូរ៉េខាងជើង នៅតាមតំបន់ព្រំដែន ចាប់ពីថ្ងៃទី៤ខែសីហាតទៅ

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ យោងតាមព័ត៌មានរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងឱ្យដឹងថា យោធាកូរ៉េខាងត្បូងបានចាប់ផ្តើមរុះរើឧបករណ៍ផ្សាយសំឡេងទៅកាន់កូរ៉េខាងជើង នៅតាមតំបន់ព្រំដែននៅថ្ងៃទី៤ ខែសីហានេះ។ ទង្វើ នេះ ធ្វើឡើងក្នុង គោលបំណង បន្ធូរបន្ថយ ភាព តានតឹង រវាង កូរ៉េ ខាងជើងនិងកូរ៉េខាងត្បូង។

គេហទំព័រ «CCFR China state-controlled media » កូរ៉េ ខាងជើងនិងកូរ៉េខាងត្បូងបានស្ថិតក្នុងស្ថានភាពប្រឈមមុខដាក់គ្នាខាងយោធាអស់កាលយូរមកហើយ ដោយភាគីទាំងពីរសុទ្ធតែធ្លាប់បានប្រើប្រាស់ឧបករណ៍បំពងសំឡេងដើម្បីផ្សព្វផ្សាយនិងឃោសនាសំដៅទៅលើភាគីម្ខាងទៀតនៅតំបន់ព្រំដែន។មេដឹកនាំនៃ កូរ៉េ ខាងជើងនិងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកូរ៉េខាងត្បូង-ខាងជើងនៅទីក្រុងព្យុងយ៉ាងកាលពីខែមិថុនាឆ្នាំ២០០០ ដែលធ្វើឱ្យទំនាក់ទំនងកូរ៉េខាងត្បូង-ខាងជើងមានភាពធូរស្រាលឡើងវិញខ្លះៗ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print