រឿងដ៏គម្របានកើតឡើងនៅក្នុងវិស័យអាកាសចរណ៍លើពិភពលោក គឺបានកើតឡើងនៅព្រឹកថ្ងៃទី០១ខែកញ្ញា នៅអាមេរិក ដោយយន្តហោះពាណិជ្ជកម្មធុនតូចពីរគ្រឿងបានបុកគ្នាពេញទំហឹងនៅលើអាកាស បណ្តាលឲ្យអ្នកដំណើរនិងអាកាសយានិកទាំងសងខាងស្លាប់។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា យន្តហោះ Cessna របស់ក្រុមហ៊ុន អាកាសចរណ៍ Hageland Aviation និងយន្តហោះ Piper របស់ក្រុមហ៊ុនទេសចរណ៍ Alaskan Adventures បានបុកគ្នាលើអាកាសទីក្រុង អាឡាស្កា អាមេរិក។
ក្រុមជួយសង្គ្រោះអាឡាស្កា បានបញ្ជូនឧទ្ធម្ភាគចក្រ និងក្រុមគ្រូពេទ្យ ទៅកាន់កន្លែងកើតហេតុតែមិនមានអ្នកណាម្នាក់នៅរស់ក្នុងហេតុការនោះឡើយ។ ជនរង្គ្រោះរួមមានអ្នកដំណើរនិងអាកាសយានិក៣នាក់ នៅលើយន្តហោះ Cessna និងអាកាសយានិក២នាក់នៅលើយន្តហោះ Piper។
មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើងកំពុងតែស្រាវជ្រាវ។ ក្រុមអ្នកឯកទេសពីការហោះហើបានបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅលើអាកាសគឺជារឿងមួយដ៏កម្រ ហើយបើមាននោះគឺកើតឡើងនៅក្បែរអាកាសយានដ្ឋាន ដែលមានយន្តហោះ ចុះចត់និងចាកចេញច្រើន ។ មនុស្សមួយចំនួនបានបញ្ចាក់ថា យន្តហោះធុនតូចខាងលើគឺហោះហើរដោយសេរីមិនស្តាប់ការបញ្ជារបស់ទីបញ្ជាការហោះហើរ ហើយនៅពេលដែលអាកាសធាតុមិនអំណោយផល មើលមិនបានឆ្ងាយនោះ អាចបង្ករឲ្យមានគ្រោះថ្នាក់បុកគ្នាដូចខាងលើ៕
ប្រែសម្រួល៖ ម៉ែវ សាធី