ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទីមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៤និង២៤នាទី ភ្លឺ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះទី១មានឈ្មោះ ណុប រចនា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសផ្ទៃមុខ ។
ជនរងគ្រោះទី២មានឈ្មោះ ប៉ុក មករា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសផ្ទៃមុខ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជន២នាក់ជិះម៉ូតូស្កូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JU 1366 ឌុបគ្នាតាមបណ្តោយផ្លួវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងលឿនមិនប្រយ័ត្នលុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកខឿនផ្លូវពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលអូសបោកនិងថ្នល់រងរបួសទាំង២នាក់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕