ភ្នំពេញ៖ នារី២នាក់បានរងរបួសធ្ងន់និងស្រាលបន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងស្តុបខៀវលឿន ជ្រុលទៅបុករថយន្ដ ស៊េរី ទំនើប Rolls Royce បើកបរដោយបុរសជន ជាតិ ចិន ម្នាក់ ទាំងបំពានស្តុបក្រហមចំពាក់កណ្តាលចំហៀងខាងស្តាំយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកេីត ឡេីងកាលពីវេលាម៉ោង១:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ស្ថិតតាម បណ្ដោយផ្លូវព្រះនរោត្តមកែង ផ្លូវ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បានបេីក រថយន្ដ ស៊េរី ទំនើប ម៉ាកRolls Royce ពណ៌ខ្មៅ១គ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2AU-5555 បេីក បរតាមបណ្តោយផ្លូវក្រមួនសក្នុងទិសដៅពីកើតមកលិចខណះពេលបើកមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងទាំងបំពានស្តុបក្រហមក្នុងល្បឿនលឿនភ្លាមនោះដែរស្រាប់តែគេឃើញមាននារីរងគ្រោះ២នាក់ជិះម៉ូតូម៉ាកHONDA SCOOPY ពណ៌សពាក់ ផ្លាក លេខ កណ្ដាល 1AK-0436 ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីជើងមកត្បូងឆ្លងភ្លើងស្តុបខៀវក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្ត ចំពាក់កណ្តាលចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យរងការខូចខាតម៉ូតូនិងរថយន្តយ៉ាងដំណំ ចំណែកឯនារីជាម្ចាស់ម៉ូតូទាំងពីរនាក់បានរងរបួសឈាមពេញផ្ទៃមុខត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកេីតហេតុ ដោយភាគីខាងរថយន្ដបានសងសំណងចំនួន២០០០ដុល្លារទៅភាគីខាង ម៉ូតូដេីម្បីបញ្ចប់រឿង ៕