រថយន្តកូរ៉េបេីកបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីមដួលដល់ដី

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់​បេីក​រថយន្ដ​ កូរ៉េ​ រេចង្កូតទៅបុកឡេីងខឿនពុះចែកទ្រូងផ្លូវនុងបង្គោលភ្លេីងបាក់អស់ចំនួន១ដេីមរថយន្តទៅមុខលែងរួចកាលពីវេលា​ម៉ោង​៩៖៥៥នាទីយប់​ ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០២៥​ ស្ថិត​តាមបណ្ដោយផ្លូវ​ជាតិ​លេខ​១​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BX-3128 ធ្វេីដំណេីតាមបណ្ដោយផ្លូវ​ជាតិ​លេខ​១​ ក្នុង​ទិសដៅ​ពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុក៏បានរេចង្កូតទៅលឿនខឿនពុះចែកទ្រូងផ្លូវ​ បុកបង្គោលភ្លេីង​បំភ្លឺ​ផ្លូវ​បណ្ដាលឲ្យបាក់អស់មួយដេីម​ ហេីយព្យាយាមរត់ត្រូវ​សមត្ថកិច្ច​ឃាត់ជាប់។ ​

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌច្បារអំពៅ​​ ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ដ​ ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print