សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បួងសួងសុំសេចក្តីសុខ ជាពិសេសសូមអោយកងទ័ពសមរភូមិមុខមានសុខសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានរៀបចំពិធី​បួងសួង​សុំ​សេចក្តីសុខ​ ជាពិសេស សូមអោយ កងទ័ព​អង់អាច​ក្លាហាន​នៅ​សមរភូមិ​មុខ ​មាន​សុខ​សុវត្ថិភាព ​និង​ជោគជ័យ​ក្នុងការ ​ការពារ​ទឹកដី ​ខណៈដែល​កងទ័ព​ចោរ​សៀម​កំពុងតែ​ឈ្លានពាន។

ពិធី​បួងសួង​នេះ​ក្នុងពេល​ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ អញ្ជើញ​អុជ​ធូប​ថ្វាយ​គ្រឿង​សក្ការៈ នៅ​ព្រះអង្គ​ដងកើ ព្រះ​គម្លង់ លោកយាយ​ពេញ​នៅ​វត្តភ្នំ​ដូនពេញ រាជធានី​ភ្នំពេញ បួងសួង​សុំ​សេចក្តី​សុខ សេចក្តីចម្រើន ជូន​ពលរដ្ឋ​កម្ពុជា នា​ព្រឹក ថ្ងៃទី​ ៥ ខែសីហា ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ គុណបុណ្យ​ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតា​ថែរក្សា​ព្រះ​ស្វេត​ឆ័​ត្រ ទេវតា​ថែរក្សា​ចក្រវាល​ ទាំង​ទេវតា​ឆ្នាំម្សាញ់ តាម​ជួយ​អភិបាល​ប្រោះព្រំ​បីបាច់​ថែរក្សា និង​ប្រសិទ្ធ​ពរជ័យ​ដល់ ​សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាង​កញ្ញា និង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ បាន​សមប្រកប​តែ​សេចក្តីសុខ សេចក្តី​ចម្រើន វិបុល​សុខ ជៀស​ផុត​ពី​ជំងឺ​ឧបទ្រពចង្រៃ ជៀស​ផុត​ពី​គ្រោះធម្មជាតិ​ផ្សេងៗ មាន​ទេសចរណ៍​ចូល​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន សូម​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ឈរជើង​ជួរមុខ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​មាន​សុខភាព​ល្អ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី សូម​ឲ្យ​សម្រេច​រាល់​បំណង​ប្រាថ្នា ទទួលជោគជ័យ​គ្រប់​ការងារ និង​សម្រេច​បាន​នូវ​វឌ្ឍនភាព​ថ្មីៗ​ បន្ត​ទៅ​ទៀត៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print