ខេត្តសៀមរាប៖ ជនភៀសសឹកថ្មីសរុបប្រមាណ៣០០គ្រួសារ មកពីខេត្តឧត្តរមានជ័យ និងព្រះវិហារ បានចូលមកស្នាក់នៅទីសុវត្ថិភាពនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីសុវត្ថិភាព ខណៈសៀមនៅតែចិញ្ចឹមចិត្តឈ្លានពានកម្ពុជា ។
លោកស្រី រឿន គីណា អភិបាលរងខេត្តបន្ទាយស្រី ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៤ ខែសីហាថា ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី២៤ ខែកក្កដា ជំរំភៀសសឹកមួយនេះមានពលរដ្ឋស្នាក់នៅ៣៦គ្រួសារ ប៉ុន្តែចំនួននេះកើនឡើង ដល់៣៣៥គ្រួសារ ស្មើនឹង១២០០នាក់ នៅយប់ថ្ងៃទី៣ ខែសីហា។
ការភៀសសឹកជាថ្មីនេះ បន្ទាប់ពីការ ប្រមើមើលថា ទាហានថៃអាចនឹងបើកការប្រយុទ្ធជាថ្មីនៅរាត្រីនោះ ខណៈពួកគេចល័តទ័ព បំពានលើបទឈប់បាញ់គ្នា ៕
...
ដោយ ៖ សិលា