ទឹកជំនន់ដ៏រន្ធត់មួយបានបានបំផ្លាញភូមិទាំងមូលក្នុងប្រទេសឥណ្ឌា

ចែករំលែក៖

នៅថ្ងៃទី 5 ខែសីហា ភ្លៀងធ្លាក់ខ្លាំង ដូចការ “ផ្ទុះពពក” (cloud burst) បានកើតឡើងនៅក្នុងភូមិ Dharali ក្បែរទីក្រុង Harsil ស្រុក Uttarkashi រដ្ឋ Uttarakhand ប្រទេសឥណ្ឌា។

ព័ត៌មាននេះត្រូវបានលោកនាយករដ្ឋមន្ត្រី Prashant Arya បញ្ជាក់នៅថ្ងៃដដែល។ ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា បានបង្កឲ្យមានទឹកជំនន់ភ្លាមៗនៅទន្លេ Khir Ganga ដោយបានបំផ្លាញផ្ទះ ហាងលក់ទំនិញ និងយានយន្តជាច្រើននៅក្នុងតំបន់។
ផ្សារ Dharali ដ៏អ៊ូអរ គ្របដណ្តប់ដោយកម្ទេចថ្មក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ អាជ្ញាធរមូលដ្ឋានបារម្ភថា អាចមានអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរជាច្រើន។
ក្រុមជួយសង្គ្រោះមកពីរដ្ឋ និងក្រុមឆ្លើយតបគ្រោះមហន្តរាយជាតិត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់កន្លែងកើតហេតុ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយផ្លូវបិទ និងការរំខានដល់កន្លែងធ្វើធម្មយាត្រានៅក្បែរនោះ ដូចជាប្រាសាទ Gangotri ជាដើម។
ការផ្ទុះពពកដែលជាបាតុភូតតែងតែកើតឡើងនៅតំបន់ភ្នំដូចជា Uttarakhand ត្រូវបានកំណត់ថាជាភ្លៀងធ្លាក់ខ្លាំងបំផុតដែលអាចបញ្ចេញទឹកលើសពី 10 សង់ទីម៉ែត្រក្នុងរយៈពេលដ៏ខ្លីលើតំបន់តូចមួយ។ ភ្លៀងប្រភេទនេះកើតឡើងនៅពេលដែលចរន្តខ្យល់ក្តៅធ្លាក់ចូលក្នុងពពក ដែលនៅពេលណាមួយធ្លាក់ចុះមកក្នុងទឹកហូរអមដោយព្រឹល និងផ្លេកបន្ទោរ។
ដីដ៏ចោត និងដីខ្សាច់នៃភ្នំហិម៉ាឡៃយ៉ា បានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ដែលជារឿយៗនាំឱ្យមានទឹកជំនន់ភ្លាមៗ និងការបាក់ដី។ នៅ Dharali ចរន្តទឹកខ្លាំងបាននាំថ្មនិងដីយ៉ាងច្រើនចូលទៅក្នុងភូមិ ដែលបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ៕ ដោយធីរីណា

...

រូបថត​: X

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print