ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តធន់ធំបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៥និង៥២នាទីព្រឹកថ្ងៃទី០៦ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវក្រវ៉ាត់ក្រុង ភូមិព្រៃកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះសុខ ស៉ីណយ ភេទប្រុស អាយុ ៣៩ឆ្នាំ(របួសផ្ទៃមុខ បាក់ដៃនិងបាក់ភ្លៅខាងស្តាំ)មានអាស័យដ្ឋាននៅភូមិព្រៃកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូចេញពីផ្លូវបេតុងឆ្លងផ្លូវក្រវាត់ក្រុងក៏ជ្រុលទៅបុករថយន្តធន់ធំពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ KCH 0056 ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវាត់ក្រុងក្នុងទិសដៅពីជេីងទៅត្បូងផ្នែកខាងក្រោយបណ្តាលឱ្យដួលរងរបួសបាក់ដៃនិងជេីងខាងស្តាំ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូលរងចាំដោះស្រាយពេលក្រោយ៕