ភ្នំពេញ ៖ ក្រសួង ស្ថាប័ន មានអង្គភាពសវនកម្មផ្ទៃក្នុង ដើម្បីអនុវត្តតួនាទី និងភារកិច្ចដែលបានកំណត់ ក្នុងអនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាព សវនកម្មផ្ទៃក្នុង និងអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
អង្គភាពសវនកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន មានតួនាទី និងភារកិច្ចធ្វើសវនកម្មលើគ្រប់អង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន លើកលែងតែមានការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុង ដោយឡែកនៅតាមអង្គភាពទាំងនោះ បន្ទាប់ពីមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ។
អង្គភាពសវនកម្មផ្ទៃក្នុងដែលមានស្រាប់ នៅតាមសហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពប្រហាក់ប្រហែល ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចដដែលរហូតដល់មានការសម្រេចជាថ្មីពីរាជរដ្ឋាភិបាល។
សូមអានខ្លឹមសារលម្អិតដែលមានភ្ជាប់នៅក្នុងអនុក្រឹត្យដែលមានភ្ជាប់ជូន។