តារាបាល់ទាត់កូរ៉េខាងត្បូង Son Heung-min បានសារភាពថាការផ្ទេរទៅក្លឹប Los Angeles FCរបស់សហរដ្ឋអាមេរិក មិនមែនជា ជម្រើសដំបូង របស់គាត់ទេ ប៉ុន្តែការជជែកជាមួយប្រធានក្លឹប “បានផ្លាស់ប្តូរចិត្តរបស់គាត់ ដើម្បីបានចូលរួមជាមួយនឹងតម្លៃកំណត់ត្រាមួយក្នុងក្របខ័ណ្ឌ Major League Soccer (MLS) ។
ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរនេះមិនត្រូវបានបង្ហាញដោយក្លឹបណាមួយនោះទេ ប៉ុន្តែសារព័ត៌មាន Athletic បានរាយការណ៍ថា LAFC បានបង់ថ្លៃក្នុងចំនួនប្រហែល20លានផោនឬស្មើ 26.5 លានដុល្លារសម្រាប់កីឡាករវ័យ 33 ឆ្នាំនេះ។
តម្លៃដែលបានបង់ទៅឱ្យ Spurs សម្រាប់កីឡាករកូរ៉េខាងត្បូងគឺលើសតម្លៃខ្ពស់បំផុតនី MLS ពីមុន ដែលក្លឹប Atlanta United បង់ដើម្បីចុះហត្ថលេខា Emmanuel Latte Lath ពី Middlesbrough ក្នុងខែកុម្ភៈ16.5 លានផោន។
កីឡាករ Son បាននិយាយកាលពីថ្ងៃពុធថា “វាជាសុបិនក្លាយជាការពិត។ ប្រសិនបើខ្ញុំនិយាយដោយស្មោះត្រង់ វាមិនមែនជាជម្រើសដំបូងរបស់ខ្ញុំទេ។ ប៉ុន្តែការនិយាយទូរស័ព្ទដំបូងដែលខ្ញុំបានជួបជាមួយ [សហប្រធាន LAFC] John [Thorrington] បន្ទាប់ពីរដូវកាលរបស់ខ្ញុំបានបញ្ចប់ គាត់បានផ្លាស់ប្តូរគំនិតរបស់ខ្ញុំ ផ្លាស់ប្តូរបេះដូងរបស់ខ្ញុំ ខួរក្បាលរបស់ខ្ញុំ។ គាត់បានបង្ហាញខ្ញុំពីគោលដៅដែលខ្ញុំគួរទៅ។ ឥឡូវនេះខ្ញុំនៅទីនេះ ខ្ញុំសប្សប្បាយត្តនិង រំភើបណាស់”។
Son ដើរតាមគន្លងតារាអន្តរជាតិផ្សេងទៀតដែលបានចូលរួមជាមួយ LAFC រួមទាំង Carlos Vela, Giorgio Chiellini, Olivier Giroud និងអតីតមិត្តរួមក្រុម Tottenham Gareth Bale និង Hugo Lloris ។
Son ដែលបានចូលរួមជាមួយ Tottenham ពី Bayer Leverkusen ក្នុងឆ្នាំ 2015 បានដឹកនាំក្លឹបភាគខាងជើងទីក្រុងឡុងដ៍ឱ្យឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល 17 ឆ្នាំជាមួយនឹងជ័យជម្នះ 1-0 លើក្រុម Manchester United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីខែឧសភា។ អតីតប្រធានក្រុម Spurs បានបង្ហាញខ្លួន 454 ប្រកួតឱ្យក្រុម និងស៊ុតបញ្ចូលទីបាន 173 គ្រាប់ ដោយឈ្នះស្បែកជើងមាស Premier League នៅរដូវកាល 2021-22 ។