ប្រធានការិយាល័យកុងស៊ុលស្ថានទូតចិនប្រចាំនៅខេត្តសៀមរាប បានប្រគល់មូលប្បទានប័ត្រចំនួន ១០ម៉ឺនដុល្លារ ជូនអភិបាលខេត្តឧត្តរមានជ័យ និងតំណាងជនភៀសសឹកក្នុងភូមិពោធិ៍ចាស់ ដើម្បីជួយកែលំឣជីវភាពរស់នៅរបស់ពួកគាត់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ថ្ងៃនេះ លោកទីប្រឹក្សា Lu Qizhi ប្រធានការិយាល័យកុងស៊ុលស្ថានទូតចិនប្រចាំនៅខេត្តសៀមរាប បានប្រគល់មូលប្បទានប័ត្រចំនួន ១០ម៉ឺនដុល្លារ ជូនលោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងតំណាងជនភៀសសឹកក្នុងភូមិពោធិ៍ចាស់ ដើម្បីជួយកែលំឣជីវភាពរស់នៅរបស់ពួកគាត់។ ស្ថានទូតចិនប្រចាំកម្ពុជាមានឆន្ទៈបន្តផ្តល់ជំនួយដល់ជនភៀសសឹកកម្ពុជាដែលរងគ្រោះដោយសារជម្លោះព្រំដែនទៅតាមលទ្ធភាពរបស់ខ្លួន៕

ប្រភព ៖ អគ្គរដ្ឋទូតចិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print