ទស្សនៈវិភាគ៖ សៀមសាងកំហុសនយោបាយមួយដ៏ធំក្នុងប្រវត្តិសាស្ត្រ ដោយមហិច្ឆតាទន្ទ្រានចង់បានទឹកដីកម្ពុជា!

ចែករំលែក៖

ភ្នំពេញ ៖ អស់រយៈពេលជាច្រើនទសវត្សកន្លងមកនេះ សៀមទទួលបាននូវផលចំណេញយ៉ាងច្រើនលើសលប់ពីកម្ពុជាដោយស្ងាត់ស្ងៀម ក្នុងនោះទាំងការទាក់ទាញទឹកចិត្តប្រជាជនតាមរយៈនិយមផលិតផលម៉ាកយីហោសៀម សម្ភារៈប្រើប្រាស់ទូទៅ រួមទាំងចំណេញខាងសេដ្ឋកិច្ចកម្ពុជាដ៏ច្រើន លើកលែងតែទឹកដីដ៏ពិសិដ្ឋនិងប្រវត្តិសាស្ត្រដ៏ចំណាស់កម្ពុជាទេដែលសៀមមិនអាចយកបាន។

មុនពេលដែលសៀមបង្កសង្រ្គាមជាមួយកម្ពុជា គ្មានជាតិសាសន៏ណាមួយនៅក្នុងតំបន់អាស៊ី ដែលចូលចិត្តផលិតផល ខ្សែភាពយន្ត ម៉ាកយីហោទំនិញល្បីៗ និងទេសចរណ៏ រួមទាំងផ្នែកសុខាភិបាល ជាងប្រជាជនកម្ពុជានោះទេ ព្រោះសៀម គឺជាគោលដៅទី១ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងនាមដែលជាប្រទេសដែលមានព្រំដែនជាប់គា្ននិងមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ក្នុងមួយឆ្នាំៗ សៀម បានកេងចំណេញផ្នែកសេដ្ឋកិច្ចពីកម្ពុជាបានរាប់ពាន់លានដុល្លារ។

ភាពមិនអស់ចិត្តនិងលោភលន់របស់ជាតិសាសន៏ឈ្លានពានមួយនេះ បានបញ្ចេញកន្ទុយនិងចរិកពិតយ៉ាងច្បាស់ក្រឡែតរបស់ខ្លួន តាមរយៈព្រឹត្តិការប្រវត្តិសាស្ត្រនិងជូរចត់ដែលមិនអាចបំភ្លេចបានសម្រាប់កូនខ្មែរគ្រប់រូប គឺនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ ពួកចោរសៀម បានបំផ្ទុះសង្គ្រាមឈ្លានពានមកលើកម្ពុជាយ៉ាងគឃ្លើន ដោយមិនគោរពច្បាប់អន្តរជាតិ ប្រើប្រាស់យោធាក្នុងការលុកលុយ ដណ្តើមយកទឹកដី និងប្រាសាទបុរាណ ដែលជាប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ថ្វីបើពួកគេដឹងយ៉ាងច្បាស់ថា ទឹកដី ប្រវត្តិសាស្រ្ត និងវប្បធម៌ ជារបស់កម្ពុជាយ៉ាងច្បាស់ក្រឡែតយ៉ាងណាក៏ដោយ។

ប៉ុន្តែ ពេលនេះអ្វីៗបានប្រែក្រឡាស់ទាំងស្រុងស្ទើរតែមិនគួរឲ្យជឿ ដោយប្រជាជនកម្ពុជា បានតបស្នងទៅវិញដោយការស្អប់ខ្ពើមនិងចងចាំជានិច្ចនូវមេរៀនដ៏ឃោឃៅព្រៃផ្សៃដែលពួកចោរសៀមបានផ្តល់ឲ្យប្រជាជាតិដ៏កំសត់ និងដែលទើបបានចាកផុតពីសង្គ្រាមដ៏រាំរៃអស់ជាច្រើនទស្សវត្យកន្លងមកនេះ។ ការប្រព្រឹត្តបែបឈ្លានពាន និងអំពើឃោរឃៅរព្រៃផ្សៃមកលើទឹកដី យោធា និងប្រជាជកម្ពុជាដ៏អមនុស្សធ៌មតាមរយៈការបំផ្ទុះសង្គ្រាមឈ្លានពានតាមបណ្តោយព្រំដែនជាមួយកម្ពុជា រួមមានទាំងការប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចង្កោម គ្រាប់ផ្លោង ឧស្ម័នពុលដ៏ប្រល័យមកលើកម្ពុជា គឺបានបង្ហាញយ៉ាងជាក់ច្បាស់នូវចរិកឃោឃៅរបស់សៀម។ សកម្មភាពរបស់សៀមពេលនេះគឺមានចេតនាដ៏អាក្រក់ជូរជាតិ សាហាវយង់ឃ្នង ចង់សម្លាប់រង្គាលមកលើជាតិសាសន៏កម្ពុជាយ៉ាងពិតប្រាកដ ដែលជាទង្វើមួយមិនអាចអត់ឱននិងត្រូវតែទទួលការថ្កោលទោសពីអន្តរជាតិ ដោយត្រូវនាំថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងរដ្ឋាភិបាល និងមេយោធាថៃយកទៅកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីប្រឈមមុខនិងអំពើដែលពួកខ្លួនបានប្រព្រឹត្តិ។

ចាប់ពីពេលបំផ្ទុះសង្គ្រាមឈ្លានពានមកលើកម្ពុជាថ្ងៃទី២៤ ខែកក្កដា រហូតដល់យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីការប្តេជ្ញាចិត្តថាគោរពនូវបទឈប់បាញ់ ប៉ុន្តែសៀមបានចិញ្ចឹមចិត្តបង្ករឿងដល់បច្ចុប្បន្ន។ ចាប់ពីពេលនេះតទៅ សៀមលែងមានទៀតហើយ នូវពាក្យថា អ្នកជិតខាងល្អ និងស្មោះត្រង់ ដូចកម្ពុជាដែលធ្លាប់ឱ្យតម្លៃនិងគោរពគ្នាទៅវិញទៅមក ។ ពេលនេះ ប្រជាជនកម្ពុជាស្គាល់ហើយ បានហែលឆ្លងកាត់ហើយ នូវអំពើរបស់ចោរសៀម និងល្បិចកិច្ចកលដែលជាសណ្តានឈ្លានពានរបស់ជាតិសៀមមួយនេះ។ សៀមបន្សល់ទុកនូវការឈឺចាប់ឲ្យកម្ពុជាច្រើនឥគណនាពេកហើយ តាមរយៈ ការបង្កសង្គ្រាមឈ្លានពានទឹកដីកម្ពុជា និងការលាបព៌ណ ការមួលបង្ខូចកម្ពុជាលើឆាកអន្តរជាតិគ្រប់បែបយ៉ាងដ៏ជូរចត់ដែលមិនអាចទទួលយកបាន ទាំងពេលនេះនិងពេលអនាគត។

ទង្វើបង្កប់ដោយល្បិចពិសពុលនេះ ប្រៀបបីដូចជាបាចអង្កាមបញ្ច្រាស់ខ្យល់ ពេលនេះសៀមខ្លួនឯង បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចខ្លួនយ៉ាងធ្ងន់ធ្ងរ ។សៀមបានបាត់បង់ចំណូលរាប់ពាន់លានដុល្លារពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយប្រទេសកម្ពុជាដែលជាអតិថិជនចាស់ដ៏មានសក្តានុពល។ ផ្តើមចេញពីការបិទព្រំដែន ការបង្ករសង្គ្រាម និងការបំផុសឲ្យមានការរើសអើងជាតិសាសន៏បែបជ្រុលនិយមរបស់ខ្លួន សៀមបានខាតបង់ផលចំណេញពីកម្ពុជា។ មិនតែប៉ុណ្ណោះសៀមខ្លួនឯងបានរុញប្រជាពលរដ្ឋដែលជាកងទ័ពខ្លួនទៅចូលធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ដែលត្រូវស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ ដើម្បីសម្រេចនូវមហិច្ឆតាវាតទី ឈ្លានពានទឹកដីរបស់កម្ពុជា។

ប្រជាជនកម្ពុជា បានឃើញផ្ទាល់ភ្នែក និងរងគ្រោះឆ្អែតឆ្អន់ហើយនូវអំពើឈ្លានពានទាំងកំរោលរបស់សៀម។ ខណៈពេលនេះកម្ពុជាបាននិងកំពុងពង្រឹងខ្លួនទាំងផ្នែកយោធា សេដ្ឋកិច្ច ការទូត ដោយទទួលបានការគាំទ្រ និងការរួបរួមគ្នាជាធ្លុងមួយគ្រប់មជ្ឍដ្ឋានទាំងក្នុងនិងក្រៅប្រទេស ក្នុងនាមជាជាតិខ្មែរតែមួយនៅជុំវិញកងទ័ពប្រដាប់អាវុធក្នុងសមរភូមិមុខ និងរាជរដ្ឋាភិបាលដ៏គួរឲ្យកោតស្ងប់ស្ងែងនិងគួរជាទីមោទនភាពបំផុត៕

...

ដោយ៖ លោក ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print