កីឡាការិនីចិន Wu Yanni មិនពេញចិត្តនឹងលទ្ធផលទោះបីឈ្នះជើងឯកជាតិរត់ចម្ងាយឆ្លងឧបសគ្គ ១០០ ម៉ែត្រ

ចែករំលែក៖

កីឡាការិនីចិន Wu Yanni បានសម្តែងការមិនពេញចិត្តនឹងលទ្ធផលរបស់នាង បើទោះបីជាបានការពារតំណែងជើងឯករត់ប្រណាំងឆ្លងឧបសគ្គ 100 ម៉ែត្រដោយជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មជាតិកាលពីថ្ងៃទី 4 ខែសីហាក៏ដោយ។

Wu ទទួលបានចំណាត់ថ្នាក់លេខ 1 ដោយប្រើថិរវេលា 13.15 វិនាទី។ គូប្រជែងសំខាន់របស់នាងគឺ Liu Jingyang បានធ្លាក់ក្នុងឧបសគ្គទីប្រាំ ខណៈដែល Chen Yinfeng និង Lin Yuwei បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 និងទី 3 ។ ជ័យជម្នះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីថ្ងៃខួបកំណើតអាយុ 28 ឆ្នាំរបស់ Wu ។

យ៉ាងណាមិញ Wu មិនពេញចិត្តនឹងការលទ្ធផលរបស់នាងឡើយ។ នាងបាននិយាយក្រោយការត់រប្រណាំងថា “ការដណ្តើមបានចំណាត់ថ្នាក់លេខមួយគឺមិនមែនជាអ្វីដែលគួរអបអរនោះទេ។ ការឈ្នះជាមួយនឹងពេលវេលា 13.15 វិនាទី ខ្ញុំមិនអាចសប្បាយចិត្តជាមួយលទ្ធផលនោះទេ។ ខ្ញុំគិតថាការរត់របស់ខ្ញុំថ្ងៃនេះអន់ពេក។ សូមផ្តល់ពេលវេលាឱ្យខ្ញុំបន្ថែមទៀត” ។

នៅថ្ងៃបន្ទាប់ Wu បានចែករំលែកសារផ្ទាល់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសន្យាថានឹងធ្វើឱ្យប្រសើរឡើងនៅក្នុងការប្រកួតនាពេលខាងមុខ។

...

Wu បានឈ្នះការរត់ឆ្លងកាត់ចម្ងាយ 100 ម៉ែត្រផ្នែកនារីក្នុងការប្រកួតជើងឯកថ្នាក់ជាតិរបស់ប្រទេសចិនក្នុងឆ្នាំ 2018, 2020, 2021, 2023, និង 2024។ នាងបានបង្កើតឯតទគ្គកម្មអាស៊ីក្នុងឆ្នាំ ២០២០ ជាមួយនឹងថិរវេលា ១៣.០៩ វិនាទី បន្ទាប់មកធ្វើឱ្យប្រសើរឡើងដល់ ១២.៨៧ វិនាទីក្នុងឆ្នាំ ២០២១ មុនពេលសម្រេចបាននូវថិរវេលាល្អបំផុតរបស់នាងគឺ ១២.៧៤ វិនាទីកាលពីឆ្នាំមុន។ Wu មិនទាន់អាចបំពេញតាមស្តង់ដារគុណវុឌ្ឍិផ្ទាល់ត្រឹម១២.៧៣វិនាទីសម្រាប់ការប្រកួតអត្តពលកម្មពិភពលោកឆ្នាំ២០២៥ ដែលគ្រោងធ្វើនៅទីក្រុងតូក្យូក្នុងខែកញ្ញានេះ។ ទោះជាយ៉ាងណាក៏ដោយ នាងនៅតែមានសិទ្ធិក្នុងការចូលរួមដោយផ្អែកលើចំណាត់ថ្នាក់ពិភពលោក ដែលបច្ចុប្បន្នបានជាប់ចំណាត់ថ្នាក់ទី 30 ទូទាំងពិភពលោក និងទីពីរនៅអាស៊ី នៅពីក្រោយ Yumi Tanaka របស់ប្រទេសជប៉ុន។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print