ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ ពលករខ្មែរជាច្រើននាក់បន្ថែមទៀតបាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ

ចែករំលែក៖

ខេត្តកោះកុង ៖ ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ ពលករខ្មែរជាច្រើននាក់បន្ថែមទៀតបាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (កោះកុង) ក្រោមការសម្របសម្រួលនិងទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅពីកងកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសម្របសម្រួលដល់ដំណើរចូលប្រទេសរបស់បងប្អូនប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ ជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ ជាមួយគ្នានោះដែល ស្ថាប័នពាក់ព័ន្ធក៏មានផ្ដល់អាហារសម្រន់ និងទឹកសុទ្ធជូនដល់ពលករ។

ពលករខ្មែរបានថ្លែងអំណរគុណដល់កងកម្លាំងច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ជាពិសេសដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print