ប្រទេសម៉ាឡេសុី ៖ ក្នុងសម្តីបែបលេងសើចផង មុនកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លោកនាយករដ្ឋមន្រ្តី Anwar Ibrahim បាននិយាយថា បើភាគីកម្ពុជា-ថៃ មិនយល់ស្របគ្នា នៅក្នុងកិច្ចប្រជុំនេះ គឺលោកមិនឲ្យត្រឡប់ទៅប្រទេសវិញទេ។ នេះបើតាមសំណេររបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា ក្នុងនាមសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Dato’s Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៧ សីហា។
«សម្តីរបស់ឯកឧត្តម Anwar Ibrahim៖ គួរបញ្ជាក់ផងដែរថា បើភាគីណាមួយ (កម្ពុជា-ថៃ) មិនយល់ស្របគ្នា លោកមិនឲ្យត្រឡប់ទៅប្រទេសវិញទេ»។ លោក ទៀ សីហា បានសរសេរលើហ្វេសប៊ុកនៅរសៀលថ្ងៃនេះ ក្រោយកិច្ចប្រជុំGBCរវាងកម្ពុជា-ថៃ សម្រេចបានលទ្ធផលផ្លែផ្កា។
រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានសង្កត់ធ្ងន់ថា លោក Anwar Ibrahim បានប្រកាសបន្តគាំទ្រ និងការអនុវត្តបទឈប់បាញ់ និងការបង្កើតក្រមប្រតិបត្តិ (TOR) រហូតឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានឆាប់រហ័សជាទីបំផុត ។
ជាមួយគ្នានេះសហរដ្ឋអាមេរិក និងចិន បន្តគាំទ្របទឈប់បាញ់ ព្រមទាំងគាំទ្រជាភស្តុភាកម្ម សម្ភារបច្ចេកទេសសំខាន់ៗ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការអនុវត្តនេះ ។ នេះបើតាមលោក ទៀ សីហា។
នេះជាប្រសាសន៍ប្រមុខការពារជាតិកម្ពុជា ! ព្រឹកនេះ ក្នុងនាមសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Dato’s Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ។
ដោយកិត្តិយសបានជួបជាមួយ ឯកឧត្តម Dato’s Seri Anwar Ibrahim ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី លោកបានបញ្ជាក់ខ្លឹមសារមួយចំនួន៖
– បន្តគាំទ្រ និងការអនុវត្តបទឈប់បាញ់ និងការបង្កើតក្រមប្រតិបត្តិ (TOR) រហូតឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានឆាប់រហ័សជាទីបំផុត ។
– សហរដ្ឋអាមេរិក និងចិន បន្តគាំទ្របទឈប់បាញ់ ព្រមទាំងគាំទ្រជាភស្តុភាកម្ម សម្ភារបច្ចេកទេសសំខាន់ៗ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការអនុវត្តនេះ ។
សម្តីរបស់ឯកឧត្តម Anwar Ibrahim៖ គួរបញ្ជាក់ផងដែរថា បើភាគីណាមួយ (កម្ពុជា-ថៃ) មិនយល់ស្របគ្នា លោកមិនឲ្យត្រឡប់ទៅប្រទេសវិញទេ 😁
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ | វិមានរដ្ឋាភិបាល
This morning, as Co-Chair of the Extraordinary Meeting of the Cambodia-Thailand General Border Committee (GBC), I paid a courtesy call to His Excellency Dato’ Seri Anwar Ibrahim, Prime Minister of Malaysia and Chair of ASEAN in 2025.
It was a great honor to meet with His Excellency Anwar and senior Malaysian leaders, who reaffirmed Malaysia’s strong and continued support for peace and stability along the Cambodia-Thailand border. During our discussion, the following key points were highlighted:
– Malaysia will continue to support the full implementation of the ceasefire and expedite the establishment of the Terms of Reference (TOR) for the ASEAN Observer Team (AOT) as soon as possible.
– The United States and the People’s Republic of China remain committed to the ceasefire and are providing logistical support, critical technical equipment, and close monitoring to ensure its effective implementation.
His Excellency Dato’ Seri Anwar Ibrahim also said if either party (Cambodia-Thailand) did not reach consensus, he will not be allowed either party to return back to thier country 😁
July 7 2025 | Malaysia Prime Minister’s Office
រូបពីហ្វេសប៊ុកលោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ