មករកការងារធ្វើនៅភ្នំពេញចាញ់បោកអ្នករត់ម៉ូតូឌុបអស់លុយ និងទ្រព្យសម្បត្តិមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់មកពីខេត្តកំពង់ចាមមករកការងារធ្វើជាមួយមិត្តភក្តិត្រូវអ្នករត់ម៉ូតូឌុបម្នាក់លួងលោមបោកយកប្រាក់អស់៥០ដុល្លារ ទូរស័ព្ទ១គ្រឿង និងខ្សែដៃមួយខ្សែ ហើយទុកនាងចោលដោយប្រាប់ថាទៅទិញទឹកឲ្យហូប។

ករណីនេះបានកើតឡើងនៅវេលម៉ោង៨ និង១០នាទីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្ពានក្នុងបុរីលឹមឈាងហាក់ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ នាង ស្រីនិច អាយុ២០ឆ្នាំមុខរបរជាសិស្ស មានស្រុកកំណើតនៅភូមិទ្រាស ឃុំខ្លាសរ ស្រុកស្រីសន្ធរ ខេត្តកំពុងចាម។

បើតាមការរៀបរាប់ពីជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា រូបនាងបានជិះរថយន្ដឈ្នួលមកពីខេត្តមកចុះនៅផ្សារថ្មី ព្រោះមិត្តភក្តិបានហៅឲ្យមកធ្វើការជាកម្មការិនីរោងចក្រជាមួយនៅម្ដុំទួលគោក។ ពេលដែលនាងចុះពីរថយន្ដមានបុរស់ជាអ្នករត់ម៉ូតូឌុបម្នាក់បានហៅនាងឲ្យជិះម៉ូតូរបស់គាត់ ហើយនាងក៏បានជិះជាមួយដោយដាក់សាក់កាដូរនៅខាងមុខ ដោយនាងបានប្រាប់ថា ឲ្យឌុបនាងទៅម្តុំទួលគោក។

ប្រភពបានបន្តថា ពេលដែលកំពុងតែជិះម៉ូតូបុរសអ្នករត់ម៉ូតូឌុបនោះបាននិយាយប្រាប់នាងថា នៅក្នុងភ្នំពេញឥឡូវសំបូរចោរឆក់ណាស់ហើយឲ្យនាងយកទូរស័ព្ទ និងដោះខ្សែដៃទុកនៅសាក់ការដូរដែលនៅខាងមុខនោះ។ ដោយរូបនាងមិនដែលស្គាល់ភ្នំពេញ ទើបបុរសជាអ្នករត់ម៉ូតូឌុបនោះបានឌុបនាងបង្វៀងមកឈប់នៅស្ពានក្នុងបុរីលឹមឈាងហាក់ និងបានប្រាប់ថាទៅទិញទឹកឲ្យហូបដោយប្រាប់ឲ្យនាងចាំនៅកន្លែងនឹងសិនហើយ។

ក្រោយពេលដែលចាំអស់ជាច្រើនម៉ោងនៅតែមិនឃើញអ្នករត់ម៉ូតូឌុបនោះមកវិញសោះ ក៏អង្គុយយំតែម្នាក់ឯងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរសួរនាំទើបដឹងថាខ្លួនចាញ់បោកគេ។

ក្រោយកើតហេតុរួចទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកយកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ និងទំនាក់ទំនងទៅសាច់ញាត្តិឲ្យមកទទួលជនរងគ្រោះទៅវិញ៕ឮ

IMG_3147 IMG_3144 IMG_3142 IMG_3146

ដោយ៖ ជីម ភារ៉ា ដង្កោ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print