ខេត្តបាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះផ្ទះ០១ខ្នងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅចំណុចក្រុមទី១៧ ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ករណីអគ្គិភ័យខាងលើនេះដែរបណ្ដាលអោយឆេះផ្ទះ០១ខ្នង ទំហំ ៧ម៉ែត្រ X ៩ម៉ែត្រ សង់អំពីថ្មក្រោម ឈើលើ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ខូចខាតទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិនិងសម្ភារៈដូចជា , លុយបាតចំនួន ១២ម៉ឺនបាត ,លុយដុល្លារចំនួន ៧៦០៥ដុល្លារ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះខូចខាតទាំងស្រុងផងដែរ ដែលម្ចាស់ផ្ទះឈ្មោះ ច្រេង ប៉ិត ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ ភ្លាមៗនោះនគរបាលជំនាញស្រុកបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១ គ្រឿងចុះជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡាន នឹងឡានដឹកទឹកតូចចំនួន ០២ឡាន ៕