ភ្នំពេញ៖ លោក ខៀវ កាញារិទ្ធ ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកលោកនៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែសីហា ឆ្នាំ២០២៥នេះថា៖ អ្នកមួយចំនួនមិនស្តាប់ទេប្រភពផ្លូវការ តែជឿតាម TikTok ច្រើនជាង រួចតាំងដេកមិនលក់មករំអុកសួរខ្ញុំថា តើទ័ពខ្មែរស្លាប់ពេញព្រៃមែនឬ ? ត្រូវគិតតាមក្បាច់ស្រីវិញ ! បើខ្មែរស្លាប់ពាយមែន តើខ្មែរឈរជើងបាននៅភ្នំទ្រព្យ និង ប្រាសាទតាក្របី និង តាមាន់បានឬ ?
លោក ខៀវ កាញារិទ្ធ បានថ្លែងបន្តថា កន្លែងនេះជាអំណួតរបស់ថៃ ហើយ ដែលថៃសង្គ្រឺតព្រោះមុនវ៉ៃគ្នា មានទ័ពខ្មែរ ទ័ពថៃ នៅជាមួយគ្នា ដោយថាមិនទាន់ដាច់ស្រេច ។ តែក្រោយកិច្ចព្រមព្រៀងថៃនៅអែបកៀនតែមួយជំហានក៏អត់បានជាន់ទីហ្នុងផង បានន័យថាគាត់ខាត ។
ហើយម្យ៉ាងទៀត ត្រូវចាំថា អ្នកវាយលុកត្រូវចាយសាច់ឈាមច្រើនជាងអ្នកមានកន្លែងចាំទប់ហើយ ។ ខ្មែរអត់ត្រូវការវាយលុកយកដីថៃទេ ហេតុអីបានមានទ័ពខ្មែរទៅស្លាប់ពាយពេញព្រៃលើដីថៃទៅវិញ ?
ដោយ៖តារា