ខេត្តកំពង់ចាមទទួលបានពលករ-ការិនីមកពីប្រទេសថៃសរុបចំនួន៥០៨៦នាក់ ក្នុងនោះស្រីចំនួន ២៣៨៤នាក់

ចែករំលែក៖

ខេត្តកំពង់ចាម÷ លោក គន់ សុភា អភិបាលរងខេត្ត តំណាងលោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុម ការងារ នឹងមន្ត្រីពាក់ព័ន្ធទៅទទួល ពលករ ពលការិនី ចំនួន ៧៧៥នាក់ ដែលវិលត្រលប់មកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ កម្ពុជា-ថៃ (ដូង) ខេត្តបាត់ដំបង នឹងច្រកទ្វារអន្តរជាតិ កម្ពុជា-ថៃ (ព្រំ) ខេត្តប៉ៃលិន។

លោកអភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ថា រយះពេល ២ថ្ងៃគឺថ្ងៃទី៧ និងថ្ងៃទី៨ខែសីហា ឆ្នាំ២០២៥ នេះ ពលករ ពលការិនី ដែលវិលត្រលប់មកពីប្រទេសថៃ មានចំនួន ៧៧៥នាក់ ដែលក្នុងនោះរួមមាន៖ ក្រុងកំពង់ចាម ចំនួន ៤នាក់ ស្រី ៣នាក់, ស្រុកកំពង់សៀម ចំនួន៣២នាក់ ស្រី ១២នាក់, ស្រុកព្រៃឈរ ចំនួន១០៥ នាក់ ស្រី ៤០នាក់,ស្រុកជើងព្រៃចំនួន៤១នាក់ស្រី ១៦ នាក់,ស្រុកបាធាយ ចំនួន១២២នាក់ស្រី ៦៦នាក់,ស្រុក ចំការលើចំនួន១៥៤នាក់ ស្រី ៦៨នាក់, ស្រុកស្ទឹងត្រង់ ចំនួន ១៥២នាក់ស្រី ៧១នាក់,ស្រុកកងមាសចំនួន ៦៥ នាក់ ស្រី ៣៣នាក់, ស្រុកកោះសូទិន ចំនួន ៦២នាក់ ស្រី ៣១នាក់ នឹងស្រុកស្រីសន្ធរ ចំនួន៣៨ នាក់ ស្រី ១៩នាក់។

លោកអភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់ តាំងពីមានភាពតានតឹងតាមព្រំដែន កម្ពុជា-ថៃ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ក្រុមការ ងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិល ត្រឡប់មកពី ប្រទេសថៃនៅតាមភូមិសាស្ត្រទទួល ខុសត្រូវរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៥នេះ ទទួលបានពលករ ពលកានី សរុបចំនួន ៥០៨៦នាក់ ក្នុងនោះស្រីចំនួន ២៣៨៤នាក់។

...

លោក គន់ សុភា អភិបាលរងខេត្តបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម នៅតែបន្តរៀបចំរថយន្ត រង់ចាំទទួលបងប្អូន ពលករ ពលការីនី ដែលវិលត្រលប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ និងដឹកជញ្ជូនបងប្អូនដល់ស្រុកកំណើតដោយឥតគិតថ្លៃផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print