ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋខ្មែរវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៨១នាក់ត្រូវនគរបាលប្រើប្រាស់រថយន្ត១៥គ្រឿង ដឹកជញ្ចូន ពួកគាត់ទៅកាន់តាមបណ្តាខេត្ត។
មន្ត្រីបន្ថែមថាៈ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត។
ជាលទ្ធផល នៅថ្ងៃអាទិត្យនេះ ចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន១៨១ នាក់ ស្រី៧៣នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត១៥គ្រឿង ស្មើនឹង១៥ លើក ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់ខេត្តចំនួន០៥ខេត្ត ០១រាជធានី ក្នុងនោះ៖ ខេត្តបន្ទាយមានជ័យ១៨៩នាក់ ស្រី៧២នាក់ខេត្តបាត់ដំបង ០៥នាក់ ស្រី០២នាក់ ខេត្តស្វាយរៀង ០៩នាក់ប្រុស, ខេត្តពោធិសាត់ ០១នាក់ប្រុស, ខេត្តកំពត ០២នាក់ ស្រី០១នាក់
រាជធានីភ្នំពេញ ០១នាក់ប្រុស៕
ដោយ៖ វណ្ណា