អាល្លឺម៉ង់រីករាយនឹងភាពជាដៃគូសន្ទនាដ៏យូរអង្វែងជាមួយអាស៊ាន

ចែករំលែក៖

ភ្នំពេញ ៖ ទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា ៖ កាលពីសប្តាហ៍មុន លោកឯកអគ្គរដ្ឋទូត Stefan Messerer បានចូលរួមក្នុងការប្រារព្ធទិវាអាស៊ាននៅទីក្រុងភ្នំពេញ ដែលប្រារព្ធខួបលើកទី 58 នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ សន្តិភាព និងវិបុលភាព។

ទូតអាល្លឺម៉ង់ប្រចាំកម្ពុជា អះអាងថា ៖ អាល្លឺម៉ង់រីករាយនឹងភាពជាដៃគូសន្ទនាដ៏យូរអង្វែងជាមួយអាស៊ាន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះស្ថិរភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការពហុភាគី។ ជាផ្នែកនៃគោលការណ៍ណែនាំឥណ្ឌូប៉ាស៊ីហ្វិករបស់អាល្លឺម៉ង់ យើងគាំទ្រយ៉ាងសកម្មនូវភាពជាកណ្តាលរបស់អាស៊ាន ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់ការផ្លាស់ប្តូរប្រជាជនទៅប្រជាជននៅទូទាំងតំបន់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print