កំណាព្យ÷(ត) ជីវភាពឆ្នាំ១៩៧៧-១៩៧៨(បទកាកគតិ)

ចែករំលែក៖

វេលាប្ដូរផ្លាស់ លើទឹកដីចាស់កន្លែងដើមដឹង តែអ្វីដែលប្ដូរ ពីធូរមកតឹង ចិតប្រាំពីរនឹង ចាប់ផ្ដើមព្រួយភ័យ។
ធ្លាប់រស់ជួបជុំ ចូលក្នុងទ្រនំ បងក្មួយបងថ្លៃ ដូចអ្នកភូមិស្រុក ហូបចុករាល់ថ្ងៃ តាមផ្ទះទីទៃ លីរៀងៗខ្លួន។
ឆ្នាំថ្មីនាទី ចិតសិបប្រាំពីរ ប្រមូលជួបជួន ហូបជុំរោងបាយ តាមកងរៀងខ្លួន បើក្រាញ់លាក់ពួក គេចោទចាប់ចង។
មេកងឡើងថ្មី បញ្ចេញថ្វីដៃ អត់យល់ប្អូនបង មេកងពីមុន អាសន្នចាប់ចង សុទ្ធជាប់ចំណង ប្រហារសូន្យបង់។
ពូជខ្មែរអ្នកធំ មុខការជិតជុំ ជាប់ទោសរហង់ ចោទចាក់សម្លាប់ ចង់ចាប់តាមចង់ ទោះត្រឹមត្រូវបង់ ក៏កំចាត់ចេញ។
មាគ៌ាបដិវត្តន៍ សូត្រចាំរត់មាត់ ទុកមិនចំណេញ បើអស់តម្លៃ ទុក ថ្វីដកចេញ គោលការណ៍ពោពេញ មានអ្វីត្រូវខាត។
ស្រីៗអត់ប្ដី ពេលរៀបចំក្រុមថ្មី ក្រុមកងចល័ត នាទីសព្វគ្រប់ ថ្ងៃយប់ចេញបាត់ លីសែងកាប់កាត់ ការច្រើនស្អេកស្កះ។
មានប្រពន្ធប្ដី ហៅកណ្តាលវ័យ ក៏ការក្រែលក្រាស់ ធ្វើស្រែធ្វើស្រូវឥតប្រែក្រឡាស់ ប្រឹងឱ្យឃើញច្បាស់ ទើបស្មោះអង្គការ។
នារីឯក្មេងៗ អត់មានដើរលេង ស្រែកច្រៀងឡូឡា ហៅក្មេងចល័ត គេចាត់ធ្វើការ ស្រាលធ្ងន់ម្ដេចម្ដា លៃតាមកម្លាំង។ (នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print