ខេត្តត្បូងឃ្មុំ ៖ ជនជាតិវៀតណាម៣៥២នាក់ (ស្រី១១០នាក់) ត្រូវបានបណ្តេញចេញពីកម្ពុជា តាមច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ អគ្គនាយកអន្តោប្រវេសន៍បានបញ្ជាក់នៅបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ថា ជនជាតិវៀតណាមទាំងនេះ ត្រូវបានបណ្តេញចេញពីកម្ពុជា កាលពីថ្ងៃទី៨ ខែសីហា ដែលពួកគេមានជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (ONLINE SCAMS) ។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
...
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍