PR Cambodian Government បញ្ជាក់ថា ការផ្សាយរបស់ Facebook Page ដូចមានភ្ជាប់នេះគឺជាព័ត៌មានក្លែងក្លាយកុំធ្វើការចែកចាយបន្ត

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមរបស់ PR Cambodian Government នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្សាយរបស់ Facebook Page  នេះ គឺជាព័ត៌មានប្រឌិតក្លែងក្លាយ។

នៅជុំវិញរឿងនេះ PR Cambodian Government បានបញ្ជាក់ថា សូមបងប្អូនកុំធ្វើការចែកចាយព័ត៌មានក្លែងក្លាយមួយនេះតៗគ្នា ដោយពុំបានផ្ទៀងផ្ទាត់ច្បាស់លាស់ជាមុនក្នុងចេតនាបំផ្ទុះកំហឹងរវាងកម្ពុជានិងថៃ នៅក្នុងកាលៈទេសៈនេះគឺជារឿងដែលមិនគួរឱ្យកើតមានឡើយ។

សូមប្រជាពលរដ្ឋមេត្តាយោគយល់ សូមឈប់ផ្សព្វផ្សាយ និងកុំចែករំលែកព័ត៌មានក្លែងក្លាយមួយនេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print