ភ្នំពេញ៖ ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ត្រូវបានលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ចេញសេចក្តីសម្រេចផ្អាកតួនាទីនៅថ្ងៃទី១១ ខែសីហានេះ។
ការផ្អាកតួនាទីរបស់លោកស៊ាន បូរ៉ាត នៅពេលនេះនឹងបើកផ្លូវឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតពេញលេញទៅលើសំណុំរឿងដែលពាក់ព័ន្ធជាមួយអតីតឧកញ៉ាឡេង ចាន់ណា។
សេចក្តីសម្រេចរបស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ត្រូវផ្អាកមុខងារលោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហើយលោក ស៊ាន បូរ៉ាត ត្រូវមកបង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការនៅអង្គភាព។
គួរបញ្ជាក់ថា កាលពីថ្ងៃនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការ ស៊ើប អង្កេតទៅលើលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្ត សៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹក ប្រាក់រាប់លានដុល្លារ៕