មន្រ្តីការទូតជាន់ខ្ពស់ចំនួន៤៦នាក់ជាប់ជាស្ថាពរ ខណៈមន្រ្តីអ្នកច្បាប់ជាប់៧នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងមុខងារសារធារណៈ កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះបានបញ្ចប់ការបូកពិន្ទុ និងប្រកាសលទ្ធផលជាស្ថាពរលទ្ធផល សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រកឃើញបេក្ខជន ចំនួន៤៦ នាក់ បានជាប់ជាស្ថាពរ ក្នុងចំណោមប៉ុស្តិ៍តម្រូវការជាក់ស្តែចំនួន៥០នាក់ និងការប្រឡងប្រជែងជ្រើសរើសមន្រ្តីអ្នកច្បាប់  ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី មានតែ៧នាក់ប៉ុណ្ណោះដែលប្រឡងជាប់ជាស្ថាពរ ខណៈតម្រូវការ៨នាក់។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើលទ្ធផលជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីច្បាប់ និងមន្ត្រីការទូតជាន់ខ្ពស់  ដោយមានការចូលរួមពី សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ ជាច្រើនរូប។

លោកស្រី​ ពេជ្រ ពុទ្ធិសាធបព៌ានាគី រដ្ឋលេខធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានវាយខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រឡងប្រកបដោយសុក្រិត្យភាពខ្ពស់ ដែលបានសបញ្ជាក់ឱ្យឃើញថាការដាក់ចេញនូវនីតិវិធីនៃការប្រឡងជ្រើសរើសមន្រ្តីរាជការនេះ ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដែលជំរុញឱ្យការអនុវត្តន៍ អភិក្រម អ្នកចេះគឺជាប់ ជាប់ដោយមោទនៈ ហើយធ្លាក់ដោយអស់ចិត្ត។

គួរបញ្ជាក់ផងដែរថា បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការត្រូវគោរព អនុវត្ត និងបំពេញគ្រប់លក្ខខណ្ឌតម្រូវដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់ រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់ជាប់ទណ្ឌកម្ម បណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខណ្ឌមន្រ្តីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ 

ក្នុងករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះទោះបីបានជាប់ជាស្ថាពរ ជាប់បម្រុង កម្មសិក្សាការី ឬត្រូវបាន តាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការហើយក៏ដោយ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print