ឃាត់ខ្លួនថៅកែតារាងបាល់បង្កប់ល្បែងស៊ីសងនិងគូរកនករណីជេរប្រមាថ

ចែករំលែក៖

ខេត្តពោធិ៍សាត់÷ នៅថ្ងែទី១០ ខែសីហា ឆ្នាំ២០២៥វេលាម៉ោង៩:៣០នាទីសមត្ថកិច្ចបានទទួលបណ្តឹងពីឈ្មោះសំរិត សុភាព(ហៅរ៉ា )ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យដោយប្ដឹងថា

នៅថ្ងែទី០៨ សីហាឆ្នាំ២០២៥ វេលាម៉ោង១និង៣០នាទីឈ្មោះសំរិត សុភាព រស់នៅភូមិ-ឃុំខាងលើ បានដាក់ ពាក្យប្តឹងមកសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌ជូន ខណះគាត់បានជិះម៉ូតូ០១គ្រឿងម្នាក់ឯង ទៅចាក់បាល់ទះនៅតារាងបាល់របស់ឈ្មោះ សេក សឺន (ហៅបាក់) ភេទ ប្រុស អាយុ៦៨ឆ្នាំ ដែលមានទីតាំងនៅចំណុចខាងលិចផ្សារតាលោចំងាយប្រហែល១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ។

ពេលជិះម៉ូតូទៅដល់តារាងបាល់ទះរបស់សេក សឺន (ហៅបាក់)ពេលនោះគេកំពុងចាប់គូរលេងកីឡាបាល់ទះ ខ្លួនក៏បានចូល ចាក់បាល់ចំនួន២០,០០០ រៀល ជាមួយឈ្មោះ ហុង។ ក្រោយមកឈ្មោះ សេក សឺន (ហៅបាក់) ដែលជាម្ចាស់តារាងបាល់បានកាន់កៅអីជ័រដើរមកអង្គុយជិតខ្លួន ហើយនិយាយខ្លាំងៗថា បើអញដឹងថា មីណារាយការណ៍ប្តឹងប៉ូលីសមករករឿងអញ,បើអញដឹងឈ្មោះ,អញកាប់ក្បាលង៉ែងសម្លាប់ចោលតែម្តង។

បន្ទាប់មកឈ្មោះបាក់ ក៏បានដើចេញទៅ ស្រាប់តែឈ្មោះម៉ាប់ ដែលឈរនៅក្បែរខ្លួនក៏បានស្រែកជេរដៀមដាមថា មីចោរគេចុយ មីចោរកន្ដួយរយ៉េះណាចេះមដឹងរឿងគេ,គេរកអ្វីបានឲ្យគេរកទៅ,។

ករណីនេះឈ្មោះសំរឹត សុភាពសន្និដ្ឋានថា ចំពោះឈ្មោះ សេក សឺន (ហៅបាក់)និងឈ្មោះ ឃិន ម៉ាប់ ការជេរ ប្រមាថនិងគំរាមគឺសំដៅមកលើរូបនាងខ្ញុំ។

បន្ទាប់ពីមានការជេរប្រទេចឈ្មោះសំរឹត សុភាព ក៏បានចំរាយការណ៍ជូនសមត្ថកិច្ចថាមានបើកលេងបាល់ទះនឹងលួចលាក់បើកខ្លាឃ្លោក មាន់ជល់អនឡាញផងដែរ។

ក្រោយពីទទួលពាក្យបណ្ដឹងរួច កម្លាំងជំនាញអធិការសហការជាមួយកម្លាំងប៉ុស្តិ៍តាលោបានចុះធ្វើការស្រាវ ជ្រាវបំភ្លឺជុំវិញកន្លែងកើតហេតុ។

សមត្ថកិច្ចបានហៅអ្នកពាក់ពន័ប្ដឹងចោទប្រកាន់ទាំងពីរនាក់ខាងលើពាក់ព័ន្ធរឿងហេតុមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ។

ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំរួច ឈ្មោះ សេក សឺន ហៅបាក់ បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចយើងថា ខ្លួនបានឃើញឈ្មោះ សំរិត សុភាព មកអង្គុយមើលគេលេងបាល់នៅផ្ទះខ្លួនក៏បានដើរទៅសួរគាត់ថា មីងឯងប្ដឹងខ្ញុំទៅប៉ូលិសរឿងអ្វី,ខ្ញុំខុសអី?កន្លែងខ្ញុំលេងតែបាល់ទះទេ? ខ្ញុំមិនដែលបើកល្បែងអ្វីខុសច្បាប់ហាមឃាត់ទេ ហើយកន្លែងខ្ញុំ តាំងពីសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំមកខ្ញុំ មិន ដែលហ៊ានលេងអ្វីដែលខុសច្បាប់ទេ។

ឈ្មោះលោកបាក់បន្តថា ពាក់ព័ន្ធនិងការនិយាយគំរាមកាប់សម្លាប់ទៅលើឈ្មោះ សំរិត សុភាពបានប្ដឹងចោទ ប្រកាន់មកលើលោកសូមបរិសេធទាំងស្រុងពុំបានគំរាមលើឈ្មោះសំរិត.សុភាពទេ។

រីឯលោកឃិត ម៉ាប់ បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចថា ខ្លួនបានជិះម៉ូតូពីផ្ទះ ទៅមើលគេលេងបាល់នៅតារាងបាល់របស់ឈ្មោះ សេក សឺន(ហៅបាក់)ហើយក៏ឃើញឈ្មោះ សេក សឺន ហៅបាក់និងសំរិត សុភាព និយាយគ្នាធម្មតារឿងអ្នករាយការណ៍ ទៅប៉ូលិសថា តារាងបាល់មានលេង ល្បែងភ្នាល់ខុសច្បាប់ ហើយខ្លួនក៏បាននិយាយថា អ្នក ណារកអីបានអោយគេរកទៅ? កុំចេះដឹងរឿងគេ,ហើយខ្លួនពុំបានជេរទៅលើឈ្មោះសំរិត សុភាព តាមការប្ដឹងចោទប្រកាន់របស់គាត់នោះទេ។

ក្រោយពីការស្រាវជ្រាវ រូបភាពលេងល្បែងចាក់ខ្លាឃ្លោក សមត្ថកិច្ចបានមកពីភ្នាក់ងារខេត្តផ្ញើឱ្យសមត្ថកិច្ចយើងចំពោះទីតាំងតារាងបាល់ ដែលពាក់ព័ន្ធលួចលេងល្បែងសុីសងខុសច្បាប់ខាងលើ សមត្ថកិច្ចធ្វើកំណត់ហេតុកិច្ចសន្យាបិទជាបណ្តោះអាសន្ន។

...

ក្រោយមកសមត្ថកិច្ចសុំគោលការណ៍ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២៥ តាមរយៈលេខទូរសព្ទវេលាម៉ោង៦និ១៦នាទីដើម្បីឃាត់ខ្លួនជាបណ្ដោះអាសន្នកសាងសំណុំរឿងនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print