ខេត្តស្វាយរៀង: លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង និងសហការី ព្រមទាំងព្រះសច្ចកល្យាណ យ៉ន សុខសាន្ត ព្រះគ្រូអនុគណស្តីទីក្រុងស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះបាននិមន្ត និងអញ្ជើញសួរសុខទុក្ខនិងលើកទឹកចិត្ត លោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដល់គេហដ្ឋាន ស្ថិតក្នុងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។
ក្នុងឪកាសនោះ លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង និងព្រះសច្ចកល្យាណ យ៉ន សុខសាន្ត ព្រះគ្រូអនុគណស្តីទីក្រុងស្វាយរៀង ក៏បានលើកទឹកចិត្តដល់ លោកស្រី សឿន សោភា សូមជឿទុក្ខចិត្តលើ សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជាក្នុងការចរចារជាមួយភាគីថៃ។
រាជរដ្ឋាភិបាល មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ នៅតែព្យាយាមសុំការចរចារពីភាគីថៃ និងសុំកិច្ចអន្តរាគមន៍ទៅកាកបាទក្រហមអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ពខ្មែរទាំង១៨រូប អាចត្រលប់មកកម្ពុជាជួបជុំគ្រួសារវិញបានឆាប់បំផុត និងប្រកបដោយសុខសុវត្ថិភាព។
គួររំលឹកផងដែរថា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត បម្រើការងារនៅ វរសេនាតូចអន្តរាគមន៍២៨២ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគ ទី១ ត្រូវទាហានសៀមចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ នៅជាំតែ គឺជាកងទ័ពខ្មែរ១រូប ក្នុងចំណោម ១៨រូប ៕