សិប្បកម្មវេចខ្ចប់ប៊ីចេង និងម្សៅស៊ុប ម៉ាក ឆេហ្វ៥៥ ខុសច្បាប់ ត្រូវបានសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាប កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ថ្មីៗនេះ បានចុះបង្ក្រាបទីតាំងសិប្បកម្មមួយកន្លែងស្ថិតនៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបាន និងកំពុង វេចខ្ចប់ ប៊ីចេង និងម្សៅស៊ុបម៉ាក ឆេហ្វ 55 ខុសច្បាប់ ដោយម្ចាស់សិប្បកម្ម ឈ្មោះ អ៊ីវ សារិន បាននាំចូល ប៊ីចេង និងម្សៅស៊ុប គ្មានម៉ាកយីហោពីប្រទេសចិន រួចលួចលាក់ធ្វើការវេចខ្ចប់ដាក់ម៉ាក ឆេហ្វ៥៥ ប្រើប្រាស់ស្លាកសញ្ញាគុណភាព បាកូដ និងអាសយដ្ឋានផលិតនៅប្រទេសថៃ រួចធ្វើការលក់ចែកចាយស្ទើរគ្រប់ទីផ្សារក្នុងប្រទេសកម្ពុជា ដោយក្លែងបន្លំដល់អ្នកប្រើប្រាស់ថាជាផលិតផលរបស់ប្រទេសថៃ ។

ក្នុងការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារៈវត្ថុតាងដូចជា៖ ប៊ីចេង ម្សៅស៊ុបវេចខ្ចប់រួច រួមនឹងសម្បកថង់ សម្បកកេស សម្បកបាវ ម៉ាក ឆេហ្វ 55 ខុសច្បាប់ ប្រមាណជាង ៣០តោន, ម៉ាស៊ីនវាយកាលបរិច្ឆេទ ០១គ្រឿង, ម៉ាស៊ីនវេចខ្ចប់ធំ ០២គ្រឿង, ម៉ាស៊ីនវេចខ្ចប់តូច ០៣គ្រឿង, ម៉ាស៊ីនអ៊ុតកេស០២គ្រឿង, ម៉ាស៊ីនរ៉ៃ ០២គ្រឿង, រថយន្តដឹកទំនិញ ០៤គ្រឿង និងរ៉ឺម៉កសម្រាប់ដឹកទំនិញ ០៦គ្រឿង ។

ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង ដោយពិនិត្យឃើញថាសម្ភារៈទាំងអស់បំរើឲ្យការងារវេចខ្ចប់ ដឹកជញ្ជូន ចែកចាយប៊ីចេង និងម្សៅស៊ុបម៉ាក ឆែស 55 ក្លែងបន្លំប្រភពផលិត ដូចនេះសមត្ថកិច្ចបានសម្រេច ដកហូតសម្ភារៈវត្ថុតាងទាំងអស់ខាងលើ ហើយធ្វើការបិទផ្លំបេសិប្បកម្មមួយនេះជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ អ៊ីវ សារិន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួចក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសម្ចាស់ទីតាំងរូបនោះ តាមច្បាប់ជាធរមាន កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ។

...

ឆ្លៀតក្នុងឱកាសនេះ សមត្ថកិច្ចក៏បានបន្តផ្តាំផ្ញើ និងក្រើរំលឹកដល់បងប្អូនអាជីវករ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា រកស៊ីដោយសុច្ចរិត មិនក្លែងបន្លំ ឬផលិតនូវផលិតផលក្លែងក្លាយ ដើម្បីលើកកំពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ ក៏ដូចជាលើកកំពស់មុខមាត់ផលិតផលខ្មែរស្របច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print