ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបេីករថយន្តស៊េរីទំនេីបក្នុងស្ថានភាពស្រវឹងក៍រេចង្កូតទៅបុករះម៉ូតូ៧គ្រឿងនិងកង់បីឥណ្ឌាមួយគ្រឿងរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ទល់មុខផ្សារចិន ផ្លូវអត់លេខ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់បានបេីករថយន្តម៉ាក toyota alpha ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB 5816 បានធ្វើដំណើរតាមបណ្ដោយផ្លូវ អត់លេខទល់មុខផ្សារចិន ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយស្រវឹង លុះមកដល់ចំនុចកេីតហេតុ ក៍ស្រាប់តែរេចង្កូតជ្រុលទៅ បុករះម៉ូតូចំនួន៧គ្រឿងក្នុងនោះមានម៉ូតូម៉ាក ស៊ុយសុគីនិចមួយគ្រឿង ម៉ូតូម៉ាក ហុងដាឌ្រីមមួយគ្រឿង ម៉ូតូម៉ាក yamaha QBIX មួយគ្រឿង ម៉ូតូម៉ាក ZOOMER X មួយគ្រឿង ម៉ូតូហុងដាស្តុបពីមួយគ្រឿង ម៉ូតូហុងដា ឃ្លីកមួយគ្រឿង ហុងដាគុបមូលមួយគ្រឿង និងកង់បីឥណ្ឌាមួយគ្រឿងដែលចតឈ្ងៀមបណ្តាលឲ្យរងការខូចខាត តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។
ដោយឡែកខាងរថយន្តវិញ រងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំ អ្នកបេីកបរចុះពីលើរថយន្តក្នុងស្ថានភាពស្រវឹង ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនរង់ចាំប្រគល់ឱ្យផ្នែកជំនាញចរាចរណ៍បន្ត ។
ក្រោយកេីតហេតុ មិនអាចដោះស្រាយគ្នាបានភ្លាមៗ មធ្យោបាយទាំងអស់រួមទាំងអ្នកបេីកបរត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយ ៕