វេលាប្ដូរផ្លាស់ចាស់យាងចូលឆ្នាំថ្មី ចប់ចិតបីចូលចិតប្រាំបួន ប៉ុល ពតរឹតត្បិតពិតលំបាកផ្ទួន ប្រជាព្រួយខ្លួនខ្លាចគេប្រហារ។
សភាពប្រែប្រួលមិនស្រួលសេចក្តី បនពតភិតភ័យព្រោះដឹងច្បាស់ការ មានក្រុមតស៊ូហ៊ានប្ដូរសង្ខារ តទល់អង្គការប៉ុលពតនេះនៃ។
ឱ!ភូមិប្រាសាទឃុំវិហារធំ អាសូរ អាសូរម្ដាយខ្ញុំរន្ធត់ហឫទ័យ ភ្នែកបើកក្រឡែតឃើញបងអាប្បិយ ចាប់អូសទាញដៃប្រហារជនខ្មែរ។
មិនដឹងគំនិតថាគិតអ្វី ចាប់មនុស្សប្រល័យថ្ងៃយប់ឥតល្ហែ ចុះកាប់វាយដំឈាមដាបពេញស្រែ ឃើញពិតឥតប្រែខ្មែរញ័រចំប្រប់។
បង្ខំរន្ថាន់កើនស្លាប់បន្ត ប្រមូលគៀងគចោទខុសគ្រប់សព្វ ម៉ែបន់ព្រះជួយលើកម្រាមដៃ១០ ទ្រូងតឹងទល់ហប់ស្ទើរបង់សង្ខារ៊
គុណបុណ្យព្រះពុទ្ធព្រះធម៌ព្រះសង្ឃគុណ គុណពុកម៉ែផងតាមគ្រងធីតា កងទ័ពរំដោះប្រាំពីរមករា ប្រៀបបានទេវតាចេស្តារអង់អាច។
បនពតបាក់បែកចែកជើងខ្ទេចខ្ទី រតចាក់ចោលទីបាក់បបខ្លបខ្លាច លែងហ៊ានតតាំងច្បាំងដោយអំណាច បនចិត្តបិសាចវិនាសសាបសូន្យ។
បានសុខស្ងប់ស្ងាត់ម៉ែស្កាត់ជួបបង ប្រុសស្រីត្រកងសាច់ឈាមប្អូនបង លំនៅកំសត់ប្រាកដជួបជួន យំឱបបងប្អូនក្រោមមេឃស្រឡះ។
របបប៉ុលពតពិតឥតកែច្នៃ គេចាប់ប្រល័យប្រុសស្រីក្មេងចាស់ ម៉ែបាត់បងប្អូនប្រុសម្នាក់ពិតជាច្បាស់ បងថ្លៃល្អល្អះក៏ត្រូវសាបសូន្យ។
បងប្អូនសាច់ញាតិឯទៀតក៏បង ចុងក្រោយត្រឹមបង់បីនាក់បងប្អូន ប្រវត្តិឈឺចាប់ប្រាប់តកូនចៅ ឲ្យចាំខ្ជាប់ខ្លួនរឿងម៉ែឆ្លងកាត់៕
និពន្ធដោយ÷ឈ ឈិនឡា និង វឹង ណាំរ៉ុង
កំណាព្យ÷ ត)
ជីវិតទីពីរ(បទពាក្យប្រាំពីរ)
វេលាប្ដូរផ្លាស់ចាស់យាងចូលឆ្នាំថ្មី ចប់ចិតប្រាំបីចូលចិតប្រាំបួន ប៉ុល ពតរឹតត្បិតពិតលំបាកផ្ទួន ប្រជាព្រួយខ្លួនខ្លាចគេប្រហារ។