កូនស្រីច្បងស្តេចថៃផ្ទុក«មេរោគក្នុងឈាម»ដំណាក់កាលធ្ងន់ធ្ងរ ក្នុងការសង្រ្គោះព្រះនាង

ចែករំលែក៖

ប្រទេសថៃ៖ តាមការិយាល័យ Royal House បានរាយការណ៍ថា ព្រះនាង Bajrakitiyabha បានឆ្លងមេរោគក្នុងសរសៃឈាមក្នុងដំណាក់កាលធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ៖ កូនស្រីច្បងរបស់ព្រះមហាក្សត្រថៃព្រះនាង Bajrakitiyabha ព្រះជន្ន ៤៦ឆ្នាំកំពុងតែត្រូវបានគ្រូពេទ្យសង្រ្គោះបន្ទាន់ក្រោយពីព្រះនាងប្រឈួនជាមួយនឹងជំងឺមេរោគក្នុងឈាមដំណាក់កាលធ្ងន់ធ្ងរ។ គ្រូពេទ្យជំនាញថៃកំពុងព្យាយាមព្យាបាល និងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងការសង្រ្គោះព្រះនាង។

យោងតាមការិយាល័យព្រះបរមរាជវាំងថៃនៅថ្ងៃសុក្រនេះបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីសុខភាពរបស់ព្រះនាង Bajrakitiyabha ដោយបញ្ជាក់ថាព្រះអង្គម្ចាស់ក្សត្រីត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគក្នុងឈាមធ្ងន់ធ្ងរហើយកំពុងទទួលបានការថែទាំសុខភាព។ ព្រះអង្គម្ចាស់ក្សត្រីបានសន្លប់ដោយសារជំងឺបេះដូងកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ហើយទ្រង់បានបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ King Chulalongkorn Memorial ថៃតាំងពីពេលនោះមក។ មិនទាន់បញ្ជាក់ពី ការិយាល័យព្រះបរមរាជវាំងថៃ ចំពោះអាការៈរោគនេះ ធ្ងន់ដល់កម្រិតណានៅឡើយទេ ៕

...

ការិយាល័យព្រះបរមរាជវាំងថៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print