ដើមឈើមួយដើមបាក់សង្កត់ធ្លាក់ចំម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿង

ចែករំលែក៖

ភ្នំពេញៈ  ភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្ដោយអោយដើមឈើមួយបានបាក់សង្កត់ធ្លាក់ចំម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿងដែរកំពុងចតនៅស្ងៀម។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នៅចំណុច ផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពត៍ពីប្រជាពលរដ្នបានប្រាប់អោយដឹងថា  មុនដំបូងគេឃើញហេតុការណ៍មានខ្យល់កន្រ្តាក់ហើយក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងផងមួយសន្ទុះក្រោយមកក៏បានបណ្ដោយឲ្យដើមឈើខាងលើនេះបាក់ចំពាក់កណ្ដាលផ្លូវបណ្ដោយបាក់សង្កត់ធ្លាក់ចំម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿងដែរចតនៅនិងកន្លែងកើតហេតុខាងលើតែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែហៅរថយន្តមកកាត់ដើមឈើនេះចេញ។ដោយ:ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print