ផ្ដល់បទសម្ភាសជូនលោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នាថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតផ្ដល់បទសម្ភាសជូន លោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន ក្រោមការសម្របសម្រួលរបស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។

ក្នុងបទសម្ភាសនាព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីប្រធានបទមួយចំនួន រួមមាន៖ ភាពរីកចម្រើនរបស់កម្ពុជាក្រោយទទួលបានសុខសន្តិភាពពេញលេញពីសង្គ្រាមស៊ីវិល ចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ៧០, វឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋអាមេរិក, ស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តបទឈប់បាញ់, និងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំផ្ដល់ជូន លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាបេក្ខភាពទទួលពានរង្វាន់ណូប៊ែលសន្តិភាព ជាដើម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print