កីឡាករ Mo Salah របស់ Liverpool និងកីឡាករបម្រុង Federico Chiesa បានរកគ្រាប់បាល់បញ្ចូលទីនៅចុងម៉ោង ខណៈដែលក្រុមម្ចាស់ជើងឯក Premier League បានចាប់ផ្តើមការពារតំណែងជើងឯករបស់ពួកគេដោយការយកឈ្នះលើក្រុម Bournemouth ក្នុងលទ្ធផល 4-2 ក្នុងការប្រកួតដ៏រំភើបមួយនៅរាត្រីបើករដូវកាលនៅកីឡដ្ឋាន Anfield កាលពីថ្ងៃសុក្រ។
កីឡាករចំណូលថ្មី Hugo Ekitike រកបានមួយគ្រាប់នៅលើការប្រកួតលីកដំបូងរបស់គាត់ដើម្បីជួយក្រុមម្ចាស់ផ្ទះនាំមុខនៅនាទី 37 ហើយ កីឡាករ Cody Gakpo បាននាំមុខគ្រាប់ទីពីរនៅនាទីទី 49 ។
ប៉ុន្តែក្រុមភ្ញៀវបានតាមស្មើវិញដោយកីឡករស្បែកខ្មៅ Antoine Semenyo មួយគ្រាប់មកវិញនៅនាទីទី 64 និងបន្ថែមមួយគ្រាប់ទៀតនៅ 12 នាទីក្រោយមកដើម្បីអង្រួនក្រុម Liverpool និងធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះភ្ញាក់ផ្អើល។
ទោះជាយ៉ាងណាក៏ដោយកីឡាករបម្រុង Chiesaបានធ្វើឱ្យអ្នកគាំទ្រនៅទឹកដី Anfieldរបស់ហង្សក្រហមសប្បាយរីករាយឡើងវិញដោយស៊ុតបាល់បំប៉ោងសំណាញ់ទីនៅនាទីទី 88 ហើយ Salah បានស៊ុតបញ្ចូលទីចូលទៅក្នុងម៉ោងបន្ថែមដើម្បីបញ្ចប់ការប្រកួតដោយទទូលបានបីពិន្ទុ។
Bournemouth ត្រូវបានបង្ហាញជាមួយនឹងការចាប់ផ្តើមដ៏លំបាកបំផុតក្នុងយុទ្ធនាការរដូវកាលថ្មី Premier League របស់ពួកគេ ខណៈដែលពួកគេបានជួបក្រុមម្ចាស់ជើងឯក Liverpool នៅក្រៅទឹកដី។ ហើយបរាជ័យបានកើតឡើងបន្ទាប់ពីមានចលាចលក្នុងរដូវក្តៅ ដោយខ្សែការពារដែលធ្វើបានល្អកាលពីរដូវកាលមុនត្រូវបានលក់ចេញដូចជា – Dean Huijsen បានលក់ទៅឱ្យ Real Madrid, Illia Zabarnyi ទៅ Paris St-Germain និង Milos Kerkez ទៅLiverpool – បង្កើនប្រាក់ 147 លានផោន។