ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះ អបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ប្រទេសថៃ។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិ បញ្ជាក់ថា ៖ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់ ឱ្យមានប្រសិទ្ធភាព ព្រមទាំងការបង្កើនជំនឿទុកចិត្តគ្នា ក្នុងគោលបំណងត្រឡប់ទៅរកប្រក្រតីភាពវិញ។
នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា ថា ៖ ខ្ញុំសង្ឃឹម និងជឿជាក់ថាកិច្ចប្រជុំបន្ទាប់ រវាងយោធភូមិភាគ៤ ជាមួយយោធភូមិភាគ២(ថៃ) និងយោធភូមិភាគ៥ ជាមួយយោធភូមិភាគ១(ថៃ)
នឹងប្រកបដោយភាពជោគជ័យ និងសន្តិវិធី។
ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ | ខេត្តត្រាត ប្រទេសថៃ ៕
Congratulations on the positive outcome of the Extraordinary Regional Border Committee (RBC) meeting between the 3rd Military Region of Cambodia and the Chanburi-Trat Border Defence Command of Thailand.
The Cambodian and Thai sides agreed to fully implement the ceasefire and strengthen mutual trust, with the shared goal of restoring normalcy along the border.
I hope and believe that the upcoming meetings—between Military Region 4 and Army Area 2 (Thailand), as well as between Military Region 5 and Army Area 1 (Thailand)—will also be successful and conducted in a peaceful manner.
August 16, 2025
Trat Province, Thailand ៕
ដោយ ៖ សិលា