លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បង្ហាញពីក្តី ត្រេកអរ អាណិត ខណៈប្រជាពលរដ្ឋរបស់ខ្លួន បានទទួលអំណោយ និងខ្លះទៀតបានត្រឡប់មកមណ្ឌលសុវត្ថិភាពវិញ តែខ្លួនទទេ!

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បង្ហាញពីក្តី ត្រេកអរ អាណិត ខណៈប្រជាពលរដ្ឋរបស់ខ្លួន បានបានទទួលអំណោយ និងខ្លះទៀតបានត្រឡប់មកមណ្ឌលសុវត្ថិភាពវិញ តែខ្លួនទទេ! តែសំខាន់ពួកគាត់បានប្រកបដោយសុវត្ថិភាព បន្ទាប់ពីចាកចេញពីលំនៅដ្ឋានទៅកាន់កន្លែងសុវត្ថិភាព ជាជនភៀសសឹកនោះ ។

លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែសីហា ម្សិលមុិញ បានបង្ហោះសារថា ៖ ខ្ញុំសប្បាយចិត្តណាស់ដែលឃើញបងប្អូនត្រឡប់ទៅផ្ទះវិញ ជាមួយតង់ ស្បៀង និងអំណោយផ្សេងៗយ៉ាងច្រើន។

លោកបន្តថា ៖ ប៉ុន្តែបងប្អូនមួយចំនួនតូច បានត្រឡប់មកមណ្ឌលសុវត្ថិភាពវិញ តែខ្លួនទទេ! ហើយនិយាយថាអត់តង់ និងអត់ស្បៀងហូប។ ករណីនេះឱ្យប៉ុន្មានក៏មិនគ្រប់ដែរ!

នេះជារឿងដ៏គួរឲ្យសោកស្ដាយណាស់ ហើយជាបញ្ហាប្រឈមមួយ។ វាមិនត្រឹមតែប៉ះពាល់ដល់ខ្លួនឯងប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ដល់អ្នកផ្សេងទៀត ដែលត្រូវការជំនួយពិតប្រាកដ។

លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ សូមអរគុណដល់បងប្អូនផ្សេងទៀត ដែលចេះម្ចាស់ការខ្លួនឯង ចេះសន្សំសំចៃ និងទទួលខុសត្រូវចំពោះគ្រួសាររៀងៗខ្លួន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print