កម្ពុជាស្មើមុខ ស្មើមាត់ដូចទៅនឹងប្រទេសធំៗនានា តាមរយៈការបរិច្ចាគកម្លាំង ចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជាបានបង្ហូតទង់ជាតិយ៉ាងខ្ពស់ត្រដែត លើកកម្ពស់ប្រទេសជាតិឱ្យស្មើមុខ ស្មើមាត់ដូចទៅនឹងប្រទេសធំៗនានា តាមរយៈការបរិច្ចាគកម្លាំង ចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ។ កម្ពុជាមានកងកម្លាំងមួកខៀវ ប្រកបដោយជំនាញ វិជ្ជាជីវៈ សីលធម៌ មុឺងម៉ាត់ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ។

យោងតាម លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានឱ្យដឹងថា ៖ គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា បញ្ជូនកម្លាំង សរុបទាំងអស់បានចំនួន ៩ ១៩៩ នាក់ នៅក្នុងបណ្តាប្រទេសជាច្រើនមានដូចជា៖ ប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសស៊ីរី ប្រទេសឆាដ ប្រទេសលីបង់ ប្រទេសសាយព្រើស ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសយេម៉ែន។ក្នុងនោះដែរ បេសកកម្មនៅសាធារណរដ្ឋស៊ីរី សាធារណរដ្ឋឆាដ សាធារណ រដ្ឋសាយព្រើស និងសាធារណរដ្ឋយេម៉ែន ត្រូវបានបញ្ចប់ជាស្ថាពរ។

ជាមួយនឹងមោទនភាពនេះ កម្ពុជាត្រូវបានគេវាយតម្លៃថា ជាប់ចំណាត់ថ្នាក់លេខរៀងទី២៧ ក្នុងចំណោម ១១៩ ប្រទេស ដែលបានលះបង់កងម្លាំងចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងឈរលំដាប់លេខ៣ នៅក្នុងបណ្តាប្រទេសអាស៊ាន។ នេះក៏ជាសារមួយបង្ហាញថា កម្ពុជា ស្រឡាញ់សន្តិភាព ជាសកល ហើយស្មើមុខ ស្មើមាត់ដូចទៅនឹងប្រទេសធំៗនានា តាមរយៈការបរិច្ចាគកម្លាំង ចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print