ភ្នំពេញ ៖ អតីរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចុប្បន្ន ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានតាមព័ត៌មានខាងថៃ ហើយបង្ហោះថា ៖ ក្រឡាស់សំដីណាស់ បាតដៃខ្នងដៃ !
លោកថា ៖ ក្រោយចោទប្រកាន់លោកMichel Alfaro ជាបុគ្គលដែលកម្ពុជាជួលឱ្យផ្សាយព័ត៌មានមិនពិតពីថៃ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកJirayu Huang Sap ប្រកាសហៅលោកAlfaro ឱ្យមកផ្សាយពីថៃម្តង ។ ប៉ុន្តែការប្រកាសនេះមិនបានមួយថ្ងៃផង បន្ទាប់ពីលោក Michel Alfaro យល់ព្រមទៅតាមសំណើរ បែរជា អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះ បដិសេធមិនឲ្យ
លោកMichel Alfaro ទៅជាន់ដីថៃទៅវិញ . . .
លោកថា ៖ ការនិយាយមិនពិតរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះត្រូវបានអ្នកសារព័ត៌មានថៃដ៏ល្បីឈ្មោះ លោក Pravit Rojanaphruk និយាយថា ៖ 《 រឿងនេះមិនមែនគ្រាន់តែជាកំហុសឆ្គងមួយផ្នែករបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកJirayu Huangsap ទេ តែវា ក៏ ធ្វើ ឲ្យ ប្រទេស ថៃ អាមាស់ បាក់មុខ ព្រោះ អ្នក នាំ ពាក្យ រដ្ឋាភិបាល ត្រូវ បាន គេ ចោទ ថា ក្រឡេចក្រឡុច មិនអាចយកជាការបាន 》ឬ ” គេអាចនិយាយថា÷ Don’t Thai to me ” ពិតជាឆោតល្ងង់មែន ! ៕
ប្រភព ៖ Peter Lee