អ្នកប្រដាល់វ័យក្មេងMoses Itauma ក្លាយជាកំពូលអ្នកប្រដាល់បន្ទាប់របស់ចក្រភពអង់គ្លេស ខណៈដែលគាត់បានផ្តួល Dillian Whyte យ៉ាងលឿនបំផុតគួរឱ្យភ្ញាក់ផ្អើលឱ្យសន្លប់ក្នុងទឹកទី 1 ។
Itauma វ័យ 20 ឆ្នាំបានបង្ហាញពីមូលហេតុដែលគាត់ជាកីឡាករប្រដាល់ដ៏ក្តៅគគុកមួយរូប ខណៈដែលគាត់បានផ្តួលកីឡាករ Whyte ដែលមានអាយុ 37 ឆ្នាំជាមួយនឹងកណ្តាប់ដៃដ៏ខ្លាំងមួយដើម្បីធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលនៅក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។
ជាមួយនឹងថេរវេលា 119 វិនាទីនៅលើនាឡិកា អាជ្ញាកណ្តាល Mikael Hook បានគ្រវីការប្រកួត បន្ទាប់ពី Whyte មិនអាចបន្តការប្រកួតបាន។
ឥឡូវនេះ Itauma បានឈ្នះការប្រកួតទាំង 13 លើករបស់គាត់ក្នុងនាមជាកីឡាករអាជីព ដោយ 11ដង នៃជ័យជម្នះទាំងនោះកើតឡើងដោយការផ្តួលគូប្រកួតឱ្យសន្លប់។
Itauma បានប្រាប់សារព័ត៌មាន DAZN ថាគាត់នឹងប្រកួតជាមួយកីឡាករទំងអស់ដែលហ៊ានឈរនៅមុខគាត់ជឿជាក់ថាគាត់នឹងក្លាយទៅជាជើងឯកក្នុងឆ្នាំ2026មួយរយភាគរយ។
ក្តីស្រមៃរបស់ Itauma ក្នុងការក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ដែលក្មេងជាងគេក្នុងប្រវត្តិសាស្ត្របានបញ្ចប់ក្នុងខែឧសភា ប៉ុន្តែជ័យជម្នះនេះធ្វើឱ្យគាត់ឈរលើផ្លូវឆ្ពោះទៅរកការដណ្តើមខ្សែក្រវាត់របស់កីឡាប្រដាល់ក្នុងរយៈពេល 12 ខែបន្ទាប់ ដោយសារ
Tyson Fury បានចូលនិវត្តន៍ Anthony Joshua នៅក្នុងភាពមិនប្រាកដប្រជាពីអាជីពរបស់គាត់ ហើយ Daniel Dubois បានបាត់បង់ពានរង្វាន់ IBF របស់គាត់ទៅកីឡាករ Usyk កាលពីខែមុន Itauma បានបង្ហាញជាថ្មីម្តងទៀតថាគាត់គឺជាក្តីសង្ឃឹមដ៏អស្ចារ្យរបស់ចក្រភពអង់គ្លេសក្នុងការក្លាយជាជើងឯកពិភពលោកទំងន់ធ្ងន់។