ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ បានចូលរួមអមដំណើរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកងមាស អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ អ្នកស្រី អេន ស៊ីណា អាយុ ៣៨ឆ្នាំ ជាភរិយា វីរយុទ្ធជនជួរមុខ រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស មានកូនក្នុងបន្ទុកចំនួន២នាក់ មានគ្រួសារជាយុទ្ធជនឈ្មោះ ផុន សុធា ជាកងទ័ព មានអត្តលេខ ២៥៧១៨៤ កំពុងឈរជើងការពារព្រំដែនកម្ពុជានៅចំណុចមុំបី ខេត្តព្រះវិហារ បានទទួលការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។
អំណោយដែលត្រូវបានផ្តល់ជូន រួមមាន៖
ម៉ូតូ ១គ្រឿង សម្ភារបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។ ទន្ទឹមនោះ គម្រោងផ្ទះថ្មី ១ខ្នង និងបង្គន់អនាម័យ ១បន្ទប់ ក៏ត្រូវបានចាប់ចាក់គ្រឹះព្រមគ្នាផងដែរ ដែលតាមមេជាងបានបញ្ជាក់ថា សំណង់នេះនឹងសាងសង់រួចរាល់នៅដើមខែក្រោយ។ទាំងនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីប្រមុខថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលកត្តានាំឱ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខដុមរមនា ស្ថិតក្រោមម្លប់សុខសន្តិភាព សម័យតេជោ-ធិបតី៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម