ប្រទេសថៃ : យុគ៩ ពិតៗ ! យន្តហោះខ្នាតតូចធ្លាក់នៅភូកេត ប្រទេសថៃ! ខណៈប្រើសម្រាប់សាលាបង្រៀនបើកបរហោះហើរ ។
បើតាមប្រភពពី Fire and Rescue Thailand បានឱ្យដឹងថា : កាលពីវេលាម៉ោង ១៥:៥០នាទីរសៀល ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥ មានករណីយន្តហោះតូចមួយគ្រឿងបានធ្លាក់នៅលើផ្លូវក្បែរទីលានយន្តហោះតូច ប៉ាខ្លក (Pa Khlok) ក្នុងស្រុកថាឡាង ខេត្ត ភូកេត។
ក្រុមជួយសង្គ្រោះ បានធ្វើប្រតិបត្តិការយ៉ាងប្រញាប់ប្រញាល់ ដើម្បីជួយសង្គ្រោះមនុស្ស ដោយជំហានដំបូង គេបានរាយការណ៍ថា មានមនុស្សរងរបួស២នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ថាឡាង។
យន្តហោះដែលធ្លាក់នេះជាប្រភេទ Ultra light aircraft មានលេខសម្គាល់ UM-22 QUICKSILVER MX II SPRINT។ យន្តហោះ MX II Sprint នេះ ប្រើសម្រាប់សាលាបង្រៀនបើកបរហោះហើរ៕
ប្រភព : (Fire and Rescue Thailand)
...